ស្ត្រី​ម្នាក់​រត់គេច​ពី​ប្រពន្ធ​គេ​ដែល​មក​ផ្ទះ​ឆាប់​ពេក ខុស​បច្ចេកទេស ធ្លាក់​ទើរ​លើ​ខ្សែភ្លើង ទាំង​ស្រាត​មួយ​កំណាត់​ក្រោម​

1567
ចែករម្លែក

ស្ត្រី​ស្រាត​មួយ​កំណាត់​ក្រោម​ម្នាក់​ត្រូវបាន​គេ​ថត​បាន​កំពុង​ព្យួរ​រ​ណេង​រណោង​ពី​ខ្សែភ្លើង​នៅលើ​ផ្លូវ​មួយ​ក្នុងប្រទេស​ចិន បន្ទាប់ពី​ប្រពន្ធ​របស់គេ​បានមក​ដល់ផ្ទះ​ឆាប់​ជាង​ការរំពឹងទុក​។

ក្នុង​វីដេអូ​ឃ្លី​ប ដែល​ចែកចាយ​ត​គ្នា​ពេញ​អន​ឡាញ​នេះ គេ​ឃើញ​ជើង​ស្ត្រី​នេះ​ព្យួរ​ពី​ខ្សែកាប​អគ្គីសនី ខណៈដែល​មនុស្ស​នាំគ្នា​ចោមរោម​មើល​ពី​ផ្លូវ​ខាងក្រោម​នាង​។

​បុរស​ជាច្រើន​នាក់​បាននាំគ្នា​មកជួយ “​ប្រពន្ធ​លួចលាក់​” រូបនេះ ដែល​ស្លៀក​ខោខ្លី​ស្តើង​ពណ៌​ក្រហម និង ពាក់អាវ​ក្រហម​។

ប្រភព​មិន​បញ្ចេញ​ឈ្មោះ​និយាយថា ស្ត្រី​នេះ​ធ្លាក់ ឬ លោត​ចេញ​តាម​បង្អួច បន្ទាប់ពី​នាង និង គូស្នេហ៍​របស់​នាង​ភ្ញាក់ផ្អើល​នឹង​ការ​ត្រឡប់មកផ្ទះ​វិញ​ពី​សំណាក់​ប្រពន្ធ​របស់គាត់​ឆាប់​ពេក​។

វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​ចូល​វេ​ប​សាយ LiveLeak ជាមួយ​ចំណងជើង​សរសេរថា “​ប្រពន្ធ​លួចលាក់​ព្យួរ​នឹង​ខ្សែកាប​អគ្គីសនី​មួយ​ហើយ​”​។

​ចំណងជើង​តូច​លើ​វីដេអូ​សរសេរ​ទៀតថា “​ប្រពន្ធ​គេ​មក​ផ្ទះ​ឆាប់​ជាង​ការរំពឹងទុក​”​។ ​

គេ​មិនទាន់​ដឹង​ច្បាប់​ថា​តើ​ស្ត្រី​នោះ​រងរបួស​ក្នុង​ហេតុការណ៍​ដ៏​តក់​ស្ល​ត់​នេះ​ឬ​យ៉ាងណា​នោះទេ​៕ ​ដោយ ៖កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម