សូត្រ ប៊ុន​ធី ជួប ក្រៀ​ង ក្រៃ លើកដំបូង​

523
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃទី​២ វិច្ឆិកា ខាងមុខ អ្នក​ប្រដាល់​កម្ពុជា សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជា​លើកដំបូង ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ក្រៀ​ង ក្រៃ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​សូមបញ្ជាក់ថា អ្នក​ប្រដាល់​ថៃ រូបនេះ ធ្លាប់​ស្ពាយ​ខ្សែក្រវាត់​មួយ ពី​ស្រុក​ខ្មែរ ទៅ​ស្រុក​របស់គេ ។ អ្នក​ប្រដាល់​ថៃ រូបនេះ ឧស្សាហ៍​ឡើងមក​ប្រកួត នៅ​ស្រុក​ខ្មែរ​ណាស់ ហើយ​ការប្រកួត ភាគច្រើន គេ​បានទទួល​ជ័យជំនះ ។​

​សូត្រ ប៊ុន​ធី និង ក្រៀ​ង ក្រៃ​

​ក្រៀ​ង ក្រៃ មាន​ជើង​រឹង​ដូច​ថ្ម និង​កណ្ដាប់ដៃ​ធ្ងន់ ពិបាក​ក្នុងការ​ទប់ទល់​ណាស់ មិនតែប៉ុណ្ណោះ អ្នក​ប្រដាល់​ថៃ​រូបនេះ វ៉ៃ​ដោយ​ចិត្ត​ត្រជាក់​ទៀតផង ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​១០៨​ដង ឈ្នះ​៨៥​ដង ចាញ់​២០​ដង និង​ស្មើ​ពិន្ទុ​ចំនួន​៣​ដង ។​

​ចំពោះ​ប៊ុន​ធី​វិញ គេ​ក៏​មិនមែនជា​អ្នក​ប្រដាល់ ដែល​ស្រួល​បង្ក្រាប​នោះឡើយ ។ ជង្គង់ និង​កែង គឺជា​អាវុធ ដែល​គេ​ប្រើ ក្នុងការ​ផ្ដួល​គូប្រកួត យ៉ាង​មាន​ប្រសិទ្ធភាព ទៀតផង ។ កន្លងមក មាន​អ្នក​ប្រដាល់​ថៃ មិនតិច​នាក់​ទេ ដែល​សន្លប់ និង​ហូរឈាម ដោយសារ​កែង និង ជង្គង់​របស់​ប៊ុន​ធី​។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​១១៤​ដង ឈ្នះ​៨៧​ដង ចាញ់​២២​ដង និង​ស្មើ​ពិន្ទុ​៥​ដង ។​ជំនួប​មួយ​នេះ​មិនដឹងថា​ប៊ុន​ធី​ជា​អ្នកឈ្នះ ឬ ក៏ត្រូវ​ក្រៀ​ង​ក្រៃ​យកឈ្នះ​នោះឡើយ ។ គេ​ជឿថា អ្នក​ប្រដាល់​ទាំង ២ រូបនេះ នឹង​ប្រកួត​គ្នា ៥ ទឹក ជាមិនខាន ។​

​ឡុង ឡា និង ផេ​ត ថា​នី​

​ឡុង ឡា ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផេ​ត ថា​នី (Phat Thany) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​ឡុង ឡា ទោះបី​គេ​ឧស្សាហ៍​ឆ្លងដែន ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ ក៏ដោយ ក៏​គេ​មិនមែនជា​អ្នក​ប្រដាល់ ដែល​អស្ចារ្យ​នោះទេ ។ ការប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ លើ​ទឹកដី​ខ្លួនឯង ក៏ ឡុង​ឡា មិនសូវ​បានទទួល​ជ័យជំនះ​ដែរ ។​

​ឡុង ឡា មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៤​ដង ឈ្នះ​៥០​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ ចំពោះ ផេ​ត ថា​នី​វិញ មាន​ប្រវត្តិ​ប្រកួត ចំនួន​៦០​ដង ឈ្នះ​៥៤​ដង​និង ចាញ់​៦​ដង​។ នរណា​ឈ្នះ ក្នុងការ​ប្រកួត​នេះ ?​។​

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា ​

​ជំនួប​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ថា​ន់ ប៊ុន​រ៉ុង សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ជាមួយ យួន ប៊ុន​ស៊ី​ង ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ សូត្រ វាសនា ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ អេ​រ៉ា​វ៉ាន់ ចាន់​រាជ ក្លិប​កុសល​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ធី​ម ទាន់ ក្លិប​ខេត្ត​រតនគីរី ប្រកួត​ជាមួយ សំខាន់ ប៉ាវ​ចិន ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម