មនុស្ស​៥​នាក់​ស្លាប់​និង​រង​របួស​ច្រើន​នាក់ ដោយសារ​រញ្ជួយ​ដី​ខ្លាំង​នៅ​ហ្វីលីពីន​

443
ចែករម្លែក

​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​បាន​កើតឡើង​នៅ​កោះ​មីន​ដា​ណាវ​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១ ខែ​តុលា​នេះ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​​ចំនួន​៥ នាក់​និង​អគារ​ជាច្រើន​បាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ជា​ទី​ដែល​បាន​ទទួល​រងគ្រោះ​រញ្ជួយ​ដី​២​លើក​រួចមកហើយ​កាលពី​មុន​នេះ​។​

​រញ្ជួយ​ដី​កម្រិត​៦,៥​រិ​ច្ឆ​ទ័រនេះ បាន​កើត​ឡើង​នៅ​កោះ​មីន​ដា​ណាវ​ដោយ​បាន​បណ្តាល​ឱ្យ​ពួក​អ្នកស្រុក​រត់​ទៅ​រក​កន្លែង​សុវត្ថិភាព​នៅក្នុង​តំបន់​ដដែល​នោះ ដែល​មាន​ការ​​រញ្ជួយ​ដី​ខ្លាំង បាន​សម្លាប់​មនុស្ស ៨ នាក់ កាលពី​ថ្ងៃ​អង្គារ​។​

​មន្ត្រី​សុខុមាលភាព​សង្គម​ម្នាក់​បាន​និយាយថា​មនុស្ស ៥ នាក់​នៅ​ខេត្ត​ណត កូតា​បា​តូ បាន​ស្លាប់​ដោយសារ​ការរញ្ជួយ​ដី​ដោយ​រួមទាំង​មេភូមិ​ម្នាក់​នៅពេល​ជញ្ជាំង​ការិយាល័យ​បាន​​ដួលរលំ​លើ​គាត់​។​

​រញ្ជួយ​ដ៏​ខ្លាំង​នេះ​ក៏​បាន​បណ្តាលឱ្យ​ខូចខាត​អគារ​ខុន​ដូ​មួយ​យ៉ាង​ធ្ងន់ធ្ងរ នៅ​ទីក្រុង​ដា​វ៉ា​វ​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​នេះ ។ មនុស្ស​យ៉ាងតិចណាស​៨​នាក់​បាន​រងរបួស​នៅក្នុង​អគារ​នេះ​​ហើយ​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ធ្វើ​ការសង្គ្រោះ​រក​អ្នក ដែល​អាច​ជាប់​នៅ​ខាងក្នុង​អគារ​បែក​បែក​នោះ​៕​ដោយ​៖​សុខា​/sn

វាជារញ្ជួយដីលើកទី៣ដែលវាយប្រហារហ្វីលីពីនខាងត្បូងតែក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម