កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមរួចជាស្រេច ទប់ស្កាត់ការ ប៉ុនប៉ងណាមួយដោយក្រុមក្បត់ជាតិ សម រង្ស៊ី

347
ចែករម្លែក

ដោយ៖ឆាយានាថ:ភ្នំពេញ៖កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា ស្មោះត្រង់និងការពារជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសត្រៀមរួចជាស្រេច ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយ ដោយក្រុមក្បត់ជាតិ សម រង្ស៊ី ។

នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា នេះ កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រំ ចាន់ណា បានចូលរួមប្រជុំជួរនិង ហ្វឹកហាត់ដេីម្បីត្រៀមការពារពិធីបុណ្យឯករាជ្យជាតិ អុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ។

ហ្វេសប៊ុកផេកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញផ្សាយថា “ជាពិសេសទប់ស្កាត់ឲ្យបានដាច់ខាតនូវការប៉ុនប៉ងណាមួយដោយក្រុមក្បត់ជាតិដែលចង់ធ្វេីរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់”៕/Ha