បញ្ជូនជនសង្ស័យម្នាក់ទៅស្នងការខេត្ត ពាក់ព័ន្ធគ្រឿងញៀន

362
ចែករម្លែក
ជនសង្ស័យនិងវត្ថុតាង

ដោយៈគ្រញូង:បាត់ដំបង៖កាលពីរសៀលថ្ងៃទី៣១ខែតុលាឆ្នាំ២០១៩អធិការនគរបាលស្រុកមោងឬស្សីបានបញ្ជូនជនសង្ស័យ ម្នាក់ទៅតុលាការខេត្ត
ពាក់ព័ន្ធ នឹងគ្រឿងញៀនក្រោយពេលកម្លាំង ជំនាញនៃ អធិការនគរបាល ស្រុក មោងឬស្សីធ្វើការ ឃាត់ខ្លួន បានកាលពីរសៀលថ្ងៃទី ៣០ ខែ តុលាឆ្នាំ ២០១៩នៅ ចំណុច លើ ខ្នង អាង ស្ថិត ក្នុងភូមិ ជ្រៃ១ ឃុំ ជ្រៃ ស្រុក មោងឬស្សី ខេត្តបាត់ដំបង។

លោកស គឹម ឡុង អធិការ នគរបាល ស្រុក មោងឬស្សី បាន ឱ្យដឹងថាជនសង្ស័យ រូបនេះ មានឈ្មោះ ទិ ត្យ សុ ភ័ ក្រ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅ ភូមិ កន្សៃ បន្ទាយ ឃុំ មោង ស្រុក មោងឬស្សី។

ចំណែកវត្ថុតាង ដែលដកហូតបានរួមមាន ថ្នាំញៀន ប្រភេទ ម៉ា ទឹកកក ចំនួន ១ កញ្ចប់ មាន ទម្ងន់ ០,៦៣ ក្រាម និង ទូរស័ព្ទដៃ ១ គ្រឿង។

ក្រោយពី បានសាកសួរ រួចមក ជនសង្ស័យត្រូវបាន កម្លាំង ជំនាញ នៃ អធិការដ្ឋាន រៀបចំ ឯកសារ និង សំណុំរឿង ដើម្បី បញ្ជូន ទៅកាន់ ការិយាល័យ ជំនាញ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ក្នុង ការ ចាត់ ការ បន្ត តាម នីតិវិធី៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម