​សហគម​ន៏​ព្រៃឈើ​ចំនួន​១០​ទទួល​សម្ភារ​ការ​ល្បាត​ការពារ​ធនធានធម្មជាតិ​

479
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​សហគម​ន៏​ព្រៃឈើ​ចំនួន​១០​បានទទួល​សម្ភារ​គាំទ្រ​ការ​ល្បាត​ការពារ​ធនធានធម្មជាតិ​ពី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ក្រោម​ថវិកា​កម្មវិធី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្នាំ​២០១៩​នេះ​។​ក្នុងនោះ​មាន​សហគម​ន៏​ចំនួន​៦​បានទទួល​សម្ភារ​រួចហើយ​មានមក​ស្រុក​គូលែន​ចំនួន​២​សហគម​ន៏​និង​ស្រុក​ឆែប​មាន​ចំនួន​៤​សហគម​ន៏​។

​កាលពី​ព្រឹក​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៩​សហគម​ន៏​ព្រៃឈើ​ចំនួន​៤​បន្ថែមទៀត​ត្រូវ​បានទទួល​សម្ភារ​គាំទ្រ​ដល់​ការ​ល្បាត​មាន​ចំនួន​១៤​មុខ​ដូចជា អង្រឹង​ប៉ា​រ៉ា ស្បែកជើង​ប៉ាត់​តា អាវ​ភ្លៀង សាក់​កាដូ​ប៉ា​រ៉ា ពិល តង់​កូរ៉េ ក្រ​ម៉ា GPS តុ កៅអី និង​សំភារៈ​ការិយាល័យ​ក្នុងនោះ​មានមក​ពី​៖

១,​សហគម​ន៌​៤​ទទួលបាន​សំភារៈ​មានឈ្មោះ​៖១.​សហគមន៍​ព្រៃឈើ​ដីក្រហម​មាន​ផ្ទៃ​ដីព្រៃ​ទំហំ​១.១៩៦​ហិកតា​ស្ថិតនៅ​ភូមិ​ដីក្រហម​ឃុំ​រំដោះ​ស្រុក​រវៀង​ខេត្តព្រះវិហារ​ដែលមាន​គ្រួសា​រ​ចូល​ជា​សមាជិក​សហគមន៍​ព្រៃឈើ​ចំនួន​៩៦​គ្រួសារ​។​២,​សហគមន៍​ព្រៃឈើ​ភ្នំ​រយ​ថ្នល់​កោង​មាន​ផ្ទៃដី​ព្រៃ​ទំហំ​១.៥៨៣​ហិកតា​ស្ថិតនៅ​ភូមិ​ថ្នល់​កោង​ឃុំ​រំដោះ​ស្រុក​រវៀង​ខេត្តព្រះវិហារ​ដែលមាន​គ្រួសា​រ​ចូល​ជា​សមាជិក​សហគមន៍​ព្រៃឈើ​ចំនួន​៨៧​គ្រួសារ ។​

៣,​សហគមន៍​ព្រៃឈើ​សំ​ព្រាង​ព្រៃ​ស្នួល មាន​ផ្ទៃ​ដីព្រៃ​ទំហំ​២២៩​ហិកតា ស្ថិតនៅ​ភូមិ​ព្រៃ​ស្នួល ឃុំ​រតនៈ ស្រុក​រវៀង ខេត្តព្រះវិហារ ដែលមាន​គ្រួសារ​ចូល​ជា​សមាជិក​សហគមន៍​ព្រៃឈើ​ចំនួន​៤០​គ្រួសារ​។​៤,​សហគមន៍​ព្រៃឈើ​បុស្ស​គិរី​មានជ័យ មាន​ផ្ទៃ​ដីព្រៃ​ទំហំ​៤៥៩​ហិកតា ស្ថិតនៅ​ភូមិ​បុស្ស ឃុំ​រីករាយ ស្រុក​រវៀង ខេត្តព្រះវិហារ ដែលមាន​គ្រួសារ​ចូល​ជា​សមាជិក​សហគមន៍​ព្រៃឈើ​ចំនួន​១០០​គ្រួសារ​។​

៥,​មាន​សហគម​ន៌​៤​ទទួលបាន​ថវិកា​សម្រាប់​គាំទ្រ​ដំណើរការ​ល្បាត​ដូចជា​ប្រេង​អាហារសម្រន់​ពី​អង្ក​ការ​មជ្ឈមណ្ឌល​ដើម្បី​មនុស្ស​និង​ព្រៃឈើ​Recoft​មាន​សហគម​ន៌​ព្រៃឈើ​ភ្នំ​ដែក​ចំបក់​ហោះ​សហគម​ន៌​ព្រៃឈើ​ភ្នំ​រយ​ថ្នល់​កោង​សហគម​ន៌​ព្រៃឈើ​សំ​ព្រាង​និង​សហគម​ន៌​ព្រៃឈើ​ថ្នល់កែង​ត្រពាំង​ផ្ចឹក​ដោយ​មួយ​សហគម​ន៌​ទទួលបាន​ថវិកា ១.៥៥០.០០០​រៀល​ដូចៗ​គ្នា​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ