​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​នឹង​អបអរ​ខួប​លើក​ទី​២០​ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់ខ្លួន​

334
ចែករម្លែក

ដោយ​សុផល​/​ភ្នំពេញ​:​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​បានប្រកាស​នៅថ្ងៃនេះ​ថា​ខ្លួន​នឹង​ប្រារព្ធ​ខួប​២០​ឆ្នាំ​របស់ខ្លួន​នៅ​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៩​។​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​នៃ​ប្រតិបត្តិការ​របស់ខ្លួន​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​បាន​ផ្លាស់ប្តូរ​ពី​កន្លែង​ព្យាបាល​ធ្មេញ​តូច​ទៅ​ក្លាយជា​មន្ទីរ​ព្យាបាល​មាត់​ធ្មេញ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។​ជាមួយ​ទីតាំង​ប្រតិបត្តិការ​ជាច្រើន​ដោយ​បន្ទប់​ព្យាបាល​បំពាក់​ដោយ​ឧបករណ៍​ទំនើប​និង​បច្ចេកវិទ្យា​ខ្ពស់​ព្រមជាមួយ​អ្នកជំនាញ​ឯកទេស​មាត់​ធ្មេញ​ដែលមាន​សមត្ថភាព​ច្បាស់ លាស់ ជាច្រើនរូប​ទាំង​ខ្មែរ​និង​បរទេស​។​

​ក្នុង​រយៈពេល​ប្រតិបត្តិ​២០​ឆ្នាំ​កន្លងមកនេះ​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​បាន​បម្រើ​អតិថិជន​ជាង​២០​ម៉ឺន​នាក់​ដែល​ក្នុងនោះ​១៥​ភាគរយ​ជា​ជនជាតិ​បរទេស​និង​ជា​អ្នកទេសចរ​ផ្នែក​ទន្តសាស្ត្រ​។​អ្វីដែល​កាន់តែ​មោទនៈ​បំផុត​គឺ​នៅ​ឆ្នាំ​២០១១​បស្ចិម​បាន​ក្លាយជា​មន្ទីរ​ព្យាបាល​ធ្មេញ​របស់​កម្ពុជា​ដែល​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​ស្តង់ដារ​ISO9001=2008​ពី​ចក្រភព​អង់គ្លេស​។​មានន័យថា​សេវាកម្ម​ដែល​ផ្តល់ជូន​នៅតាម​សាខា​ទាំងអស់​នៃ​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​មានគុណ​ភាព​និង​សុវត្ថិភាព​ខ្ពស់បំផុត ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ក្នុង​វិស័យ​ទន្តសាស្ត្រ​និង​សេវា​សុខភាព​មាត់​ធ្មេញ​ដែល​ពាក់ព័ន្ធ​ដទៃទៀត​។​

​លោក​ទន្ត​បណ្ឌិត ឡេង តុង សហ​ស្ថាបនិក​នៃ​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​បាន​មានប្រសាសន៍ថា ៖ “​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​ទទួលបាន​ជោគជ័យ​ដូច​សព្វថ្ងៃនេះ​គឺ​ដោយសារតែ​ការបន្ត​គាំទ្រ​ពី​អតិថិជន​របស់​យើង​។​យើង​ជឿជាក់ថា​ដើម្បី​ជាការ​ថ្លែង​អរគុណ​ដល់​អតិថិជន​គ្មានអ្វី​ប្រសើរ​ជាង​ការប្តេជ្ញាចិត្ត​បន្ត​ផ្ដល់ជូន​នូវ​សេវាកម្ម​ដែលមាន​គុណភាព​ខ្ពស់​ដែល​អតិថិជន​ចង់បាន​នោះទេ​។​យើង​ប្ដេជ្ញាចិត្ត​បម្រើ​អតិថិជន​របស់​យើង​ដោយ​អនុវត្តតាម​ពាក្យស្លោក​របស់​យើង​គឺ​“​បង្កើន​ស្នាមញញឹម​របស់​អ្នក​ជាមួយ​បច្ចេកវិទ្យា​ទំនើប​បំផុត​។​មនុស្ស​គ្រប់រូប​ពិតជា​អាច​ញញឹម​ប្រកបដោយ​ទំនុកចិត្ត​ហើយ​បស្ចិម​កំពុងតែ​ប្ដេជ្ញា​ជួយ​អតិថិជន​របស់​យើង​សម្រេច​គោលដៅ​នោះដែរ​។​”

​លោក​ទន្ត​បណ្ឌិត​ឡេង​តុង​បាន​បន្តទៀតថា​៖“​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​បស្ចិម​បាន​វិនិយោគ​លើ​អ្នកជំនាញ​ផ្នែក​ទន្តសាស្ដ្រ​របស់ខ្លួន​ដោយ​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​បន្ត​ចូលរួម​ក្នុងការ​អប់រំ បណ្តុះបណ្តាល​ព្រមទាំង​កម្មវិធីសិក្សា​ពេញ​មួយជីវិត​។​ដោយ​ផ្តោត​សំខាន់​លើ​ការយកចិត្តទុកដាក់​ចំពោះ​អតិថិជន​ជា​កត្តា​អាទិភាព​បស្ចិម​បាន​ប្រឹងប្រែង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​គុណភាព​និង​សុវត្ថិភាព​ជូន​អតិថិជន​។​

​ដូចនេះហើយ​ទើប​បស្ចិម​ត្រូវ​ប្រើប្រាស់​សម្ភារ​ព្យាបាល​មាត់​ធ្មេញ​និង​បច្ចេកវិទ្យា​ខ្ពស់​នៅ​គ្រប់​សាខា​ទាំងអស់​របស់​យើង​”​។ ជាក់ស្តែង បស្ចិម​បាន​បំពាក់ ម៉ាស៊ីន​ថត Vatech Green CT 2 XRay​ដែលជា​បច្ចេកវិទ្យា​ដ៏​ទំនើប​បំផុត​ដែល​ផ្តល់​រូបភាព​វិនិច្ឆ័យ​ដែលមាន​គុណភាព​ខ្ពស់​ជាមួយ​កាំរស្មី​តិច​បំផុត​។​ម៉ាស៊ីន​ថត​អ៊ិ​ច​រ៉េ​ដ៏​ទំនើប​ចុង​ក្រោយនេះ​ក៏​ជួយ​ព​ន្លឿ​ន​ការងារ​ផងដែរ​ដោយសារតែ​វា​ប្រើ​ពេលវេលា​ខ្លី​ជាង​មុន​ក្នុង​ការថត​រូបភាព​។​ដោយសារ​បច្ចេកវិទ្យា​នេះ​មានតែ​មួយគត់​នៅ​កម្ពុជា យើង​ពិត​ជាមាន​មោទនភាព​យ៉ាងខ្លាំង​។​”

​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​បាន​បន្ត​រក្សា​ភាព​ឈានមុខ​គេ​ក្នុង​វិស័យ​ទន្តសាស្ដ្រ​តាមរយៈ​ការប្តេជ្ញាចិត្ត​លើ​ការរួមបញ្ចូល​គ្នា​នូវ​ការច្នៃប្រឌិត​បែប​ទំនើប​ដើម្បី​ផ្តល់ជូន​នូវ​គ្រប់​សេវាកម្ម​មាត់​ធ្មេញ​នានា​ដល់​អតិថិជន​ទាំង​ការព្យាបាល​ធ្មេញ​ការដាក់​ធ្មេញ​។​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​ការកែ​សម្រស់​ផ្នែក​ទន្តសាស្ត្រ និង​ការពត់​ធ្មេញ​ជាដើម​។ រាល់​ការផ្តល់សេវា​ព្យាបាល​ធ្មេញ​ទាំងអស់​នៅ​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម សុទ្ធតែ​ប្រើប្រាស់​ឧបករណ៍​ទំនើប​ការធ្វើ​រោគវិនិច្ឆ័យ​តាម​រូបភាព​ច្បាស់លាស់​និង​មាន​ឡា​បូ​ផលិត​គ្រាប់​ធ្មេញ​ខ្លួន​ផ្ទាល់ ដែល​អាចឱ្យ​អតិថិជន​ទទួល​ការផ្តល់សេវា​ក្នុង​ស្តង់ដារ​តែមួយ​នៅ​គ្រប់​សាខា​។​

​រាល់​សម្ភារ​និង​ឧបករណ៍​ទន្តសាស្ត្រ សុទ្ធតែ​ត្រូវបាន​នាំចូល​និង​ជ្រើសរើស​យ៉ាង​ម៉ត់ចត់​បំផុត ដើម្បី​ធានាថា​មាន​គុណភាព​ខ្ពស់បំផុត​។​ជាក់ស្តែង​បស្ចិម​បានជ្រើសរើស​ប្រព័ន្ធ​សម្រាប់​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​តែ​ពីរ​ប៉ុណ្ណោះ​គឺ​ប្រព័ន្ធ​Straumann​ដែលជា​ប្រព័ន្ធ​ត្រូវបានគេទទួលស្គាល់​លំដាប់​លេខ​មួយ​ក្នុង​ពិភពលោក​ដែលជា​ផលិតផល​របស់​ប្រទេស​ស្វី​ស​និង​ប្រព័ន្ធ​OSSTEM​លេខ​មួយ​នៅ​តំបន់​អាស៊ី ដែលជា​ផលិតផល​របស់​កូរ៉េខាងត្បូង​។

​បន្ថែម​ពីនេះ​បស្ចិម​ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​អាម៉េរិក​ឈ្មោះ​Invisalign​ដែលជា​បច្ចេកទេស​ពត់​ធ្មេញ​ដោយ​ប្រើ​ឧបករណ៍​ជ័រ​និង​បច្ចេកវិទ្យា​ទំនើប​ឌី​ជី​ល​ដែលជា​ជម្រើស​ល្អ​បំផុត​មួយ​ក្នុងការ​ធ្វើឱ្យ​ធ្មេញ​លោកអ្នក​ត្រង់​ជួរ​ល្អ​។​ក្រៅពីនេះ​យើង​ក៏​ផ្ដល់​ជម្រើស​មួយចំនួនទៀត​សម្រាប់​ការពត់​ធ្មេញ​ជាមួយ​ទន្ត​បណ្ឌិត​ឯកទេស ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ពត់​ធ្មេញ Ormco ផលិតផល​ក្រុមហ៊ុន Damon របស់​អាម៉េរិក​, Bio Quick(Forestadent)​របស់​អាឡឺម៉ង់​ជាដើម​។

​ប្រព័ន្ធ​ទាំងនេះ​ជា​ឧបករណ៍​ពត់​ធ្មេញ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ដោយមាន​ភាព​រហ័ស​ងាយស្រួល​និង​បត់បែន​បាន​ស្រប​ពេលដែល​ការពត់​តម្រង់​ធ្មេញ​នេះ​កំពុង​ក្លាយជា​ជម្រើស​ដ៏​ពេញនិយម​បំផុត​របស់​ប្រជាជន​កម្ពុជា​ពិសេស​យុវវ័យ​។​ជាមួយ​ភាពទំនើប​និង​សមត្ថភាព​របស់​ទន្ត​បណ្ឌិត​ជំនាញ​នេះហើយ​ដែល​ធ្វើឱ្យ​បស្ចិម​ក្លាយជា​មន្ទីរ​ព្យាបាល​ធ្មេញ​ឈានមុខ​គេ​បំផុត​ក្នុង​ការផ្តល់​សេវាកម្ម​ពត់​ធ្មេញ​នៅ​កម្ពុជា​៕S/​