អាម៉េរិក​ស្វែងរក​ការ​ជឿនលឿន​ជាង​មុន​ជាមួយ​កូរ៉េខាងជើង​បន្ទាប់ពី​បាញ់​រ៉ុក​កែត​

382
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក​លោក ម៉ៃ ផ​ម​ផេវ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១​វិច្ឆិកា​ថា​ការចរចា​ជាមួយ​កូរ៉េ​ខាងជើង​បាន​កំពុង​ដំណើរការ​ទៅ​យឺត​ពេក​បន្ទាប់​ពី​រដ្ឋា​​ភិបាល​ក្រុង​ព្យុង​យ៉ាង​បានបាញ់​កាំជ្រួច​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ចំនួន​២​បន្ថែមទៀត​។​

​លោក ផ​ម​ផេវ បាន​និយាយ​សម្រាល​អំពី​ការបាញ់​កាំជ្រួច​ដោយ​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​និយាយថា​វា​មិនបាន​ធ្វើ​ឱ្យ​ប្រែប្រួល​ដំណើរការ​ចរចា​ពី​មុនៗ​មក​​នោះ​ទេ​ប៉ុន្តែ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ខំប្រឹងប្រែង​បន្ថែមទៀត​នៅក្នុង​ការចរចា​នុយក្លេអ៊ែ​រ​។​

​លោក​បាន​និយាយប្រាប់​វិទ្យុ​KQAM នៅ​រដ្ឋ​កាន់​សាស​សហរដ្ឋ​អាម៉េរិក​ថា ” ការ​ជឿនលឿន​នេះ មាន​ដំណើរការ​ទៅ​យឺតយ៉ាវ​ពេក​។​ខ្ញុំ​សង្ឃឹមថា​យើង​អាច​បន្ត​ធ្វើកា​រលើ​ផែនការ​នេះ​​និង​ទទួលបាន​លទ្ធផល​ល្អ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​” ។​

​កងទ័ព​កូរ៉េខាងត្បូង​បាន​និយាយថា​កាំជ្រួច​ទាំងនោះ​បាន​ហោះ​ចម្ងាយ​៣៧០​គីឡូម៉ែត្រ​ទៅ​ទិសខាងកើត ដែល​ជា​ការសាកល្បង​លើកដំបូង​ដោយ​កូរ៉េខាងជើង​ចាប់​តាំង​​ពី​ថ្ងៃទី​២​ខែ​តុលា​មក នៅពេល​ដែល​ខ្លួន​បានធ្វើ ការសាកល្បង​បាញ់​មី​ស៊ី​ល​ចេញពី​នាវា​មុជទឹក​៕ដោយ៖សុខា/sn

លោក ម៉ៃ ផ​ម​ផេវ ស្វែងរក​ការ​ជឿនលឿន​ជាង​មុន​ជាមួយ​កូរ៉េ​ខាងជើង​បន្ទាប់​ពី​កូរ៉េខាងជើង​កាំជ្រួច​ផ្លោង​២​គ្រាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ