ការវាយប្រហារ​ប៉ុស្តិ៍​យាម​យោធា​សម្លាប់​ទាហាន​៥៣​នាក់​នៅ​ប្រទេស​ម៉ាលី​

395
ចែករម្លែក

​រដ្ឋាភិបាល​បាន​និយាយ​ថា​ទាហាន​ចំនួន​៥៣ នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​សុក្រ​ទី​១​វិច្ឆិកា នៅក្នុង​ការវាយប្រហារ​ភេរវកម្ម​ទៅលើ​ប៉ុស្តិ៍​យោធា​មួយ​នៅ​ប្រទេស​ម៉ាលី ។​

​វា​គឺជា​ការវាយប្រហារ​សម្លាប់​មនុស្ស​ច្រើន​បំផុត​មួយ​ក្នុងចំណោម​ការវាយប្រហា​រ​ដ៏​បង្ហូរឈាម​ប្រឆាំង​កងទ័ព​ម៉ាលី​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​នា​ពល​កន្លងមក​នេះ​។​

​លោក​យ៉ាយ៉ា សាន់​ហ្ការេ រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ម៉ាលី បាន​និយាយ​នៅ​លើ​ទំនាក់ទំនង​សង្គម​Twitter​ថា ជន​ស៊ីវិល​ម្នាក់ ក៏​ត្រូវបាន​សម្លាប់​ផងដែរ​នៅក្នុង​ការ​វាយ​​ប្រហារ​លើ​ប៉ុស្តិ៍​យោធា​នៅ​តំបន់ ជិត​ព្រំដែន​ជាមួយ​ប្រទេស​នី​ហ្សេ​។​

​លោក​បាន​និយាយថា អ្នក​នៅ​រស់​ចំនួន​១០​នាក់ ត្រូវបាន​រកឃើញ​នៅ​ប៉ុស្តិ៍​យោធា​ដែល​មាន​ការខូចខាត​ខ្លាំង​។

​មិនមាន​សេចក្តីលម្អិត​បន្ថែម​អំពី​កា​វាយប្រហារ​នេះ​ទេ ។ ប៉ុន្តែ​កាលពី​ពេលមុន​នេះ​រដ្ឋាភិបាល​ម៉ាលី​បាន​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​ភេរវកម្ម​នេះ ដោយ​និយាយថា វា​បាន​​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ឬ​រងរបួស​ជាច្រើន ប៉ុន្តែ​មិន​បាន​ប្រាប់​អំពី​ចំនួន​ពិតប្រាកដ​ទេ​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែមថា​” កងកម្លាំង​ជំនួយ​ត្រូវបាន​បញ្ជូន​ទៅ​ដើម្បី​ការពារ​តំបន់​នោះ និង​តាម​វាយ​កម្ចាត់​ពួក​អ្នក​វាយប្រហារ​”​។​

​មិន​មាន​ក្រុម​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នៅ​ថ្ងៃ​សុក្រ​នេះ​ទេ​៕​ដោយ​៖​សុខា​/sn

កងទ័ព​ម៉ាលី តស៊ូ​ប្រយុទ្ធប្រឆាំង​ការបះបោរ​របស់​ក្រុម​សកម្មប្រយុទ្ធ​ជី​ហាដ​ដែល​ធ្វើ​សកម្មភាព​ពី​តំបន់​ភាគ​ខាងជើង​ទៅ​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​ម៉ាលី​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ