ធ្វេសប្រហែសណាស់! ក្រុមជាងនឹងអាជ្ញាធរបានផ្សាយកប៉ារ៉ាស់ចេញដេីម្បីដាក់ទទឹងផ្លូវធ្វេីជាសញ្ញាហាមឃាត់រថយន្តធំមិនឲចូល បែរជាត្រូវធ្លាក់ចំបុរសវ័យចំណាស់ម្នាក់បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម

372
ចែករម្លែក

ដោយ:ម៉ារ៉ា/ភ្នំពេញ ៖ មានករណីបាក់បារ៉ាស់ សង្កត់លើបុរសវ័យចំណាស់ម្នាក់ដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវលេខ២០៩កែងផ្លូវ៤៣០ខាងក្រោយផ្សាសុវណ្ណា ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១០នឹង២០នាទីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ដែរស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ធបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង ពេលក្រុមជាង និងអាជ្ញាធរ ផ្សាយកបារ៉ាស់ចេញ ក្រោយដាក់កាត់ទទឹងកាត់ផ្លូវហាមឡានធំចូលក្នុង។

ប្រភបន្តបានបញ្ចាក់ឲ្យដឹងថាមុនកេីតហេតុមានរថយន្តធន់ធំមួយគ្រឿង(មិនចាំម៉ាក)បានបេីកលេីផ្លូវ៤៣០បត់ចូលទៅផ្លូវ២០៩បណ្ដាលអោយប៉ះប៉ារ៉ាស់ទេីបធ្វេីឲ្យវៀចនឹងធ្លាក់ចេញពីកន្លឹះ បន្ទាប់មកក៏មានក្រុមជាងមួយក្រុមកំពង់តែផ្សាប៉ារ៉ាស់នោះផងដែររួមទាំងអាជ្ញាធរក៏បានបញ្ជាឲ្យរថយន្តស្ទួចមកស្ទួចដំរង់ដាក់ទទឹងកាត់ផ្លូវដេីម្បីសំគាល់សញ្ញាហាមឃាត់រថយន្តធន់ធំចូល។ ប៉ុន្តែដោយសារតែខ្វះការប្រុងប្រយ័ត្នទេីបបណ្ដាលឲ្យបាក់ចំនុត្រង់កន្លែងផ្សាទេីបធាក់ចំបុរសវ័យចំណាស់ម្នាក់កំពង់ធ្វេីដំណេីរដោយម៉ូតូមួយគ្រឿងម៉ាក Today ស្លាក់លេខ ភ្នំពេញ.1DA 2427តាមដងផ្លូវ២០៩កែងផ្លូវ៤៣០បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង បន្ទាប់ពីមានហេតុការណ៍ខាលេីនេះកេីតឡេីងក្រុមជាងនឹងអាជ្ញាធរនៅទីនោះបានដាក់មេព្រូចអស់។

សពជនរងគ្រោះមានឈ្មោះ លឹម វិសុខ អាយុ៧០ឆ្នាំ ជនជាតិវៀតណាម ស្នាក់ផ្ទះលេខ២០ សង្កាត់មនោរម្យ ខណ្ឌ៧មករា។ គួបញ្ចាក់ផងដែរ ថា ប៉ារ៉ាស់ដែរបាក់សង្កត់លេីមនុស្សបណ្ដាលឲ្យស្លាប់នោះគឺំនុចដែរបាក់នឹងគឺធ្លាប់បានផ្សាជាច្រេីនដងផងដែរចំនុចដដែលៗ។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានធ្វេីកោសល្យវិច្ច័យនឹងកំណត់ហេតុ ដេីម្បីប្រគល់សពទៅអោយក្រុមគ្រួសារសាច់ញ្ញាត្តិយកទៅធ្វេីបុណ្យតាមប្រពៃណី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម