ស្ត្រី​អាជីវករ​ម្នាក់ បង្ហើប​ពី​ចំណុច​សំខាន់ ដើម្បី​កែប្រែ​ជីវិត​ថ្មី ក្រោយ​ធ្លាប់​រកស៊ី​ចាញ់បោក​គេ

321
ចែករម្លែក

ភ្នំពេញ​៖ ស្ត្រី​អាជីវករ​ម្នាក់ ដែល​ធ្លាប់​រកស៊ី​ចាញ់បោក​គេ និង​បរាជ័យ អស់​រាប់សិប​ម៉ឺន​ដុល្លារ កន្លងមក​នោះ អ្នកស្រី ប៉ុន ចិន្តា បាន​ចាត់ទុកជា​មេរៀន​ក្នុង​ជីវិត ប៉ុន្តែ​អ្នកស្រី​មិន​បោះ​បង់ការ ធ្វើ​ជំនួញ​ឡើយ ព្រោះ​ចង់ឱ្យ​ផុត និង​លុបបំបាត់​ពាក្យ “ ជា​ស្ត្រី​រកស៊ី​អ្វី​កើត​បានត្រឹមតែ​វិល ចង្ក្រាន​បាយ​មិន​ជុំ​” រហូតដល់​អ្នកស្រី​បាន​កែប្រែ​ជីវិត​ថ្មី ក្លាយជា​ម្ចាស់​ដេប៉ូ​ចែកចាយ​របស់ ក្រុមហ៊ុន​គ្រឿងសំអាង NNP ប្រចាំ​ស្រុក​បាទី ខេត្តតាកែវ ។

ក្រោយពី​អ្នកស្រី ប៉ុន ចិន្តា ដែលជា​អ្នករកស៊ី​ជាច្រើន​ឆ្នាំ លើ​វិស័យ​គ្រឿងសម្អាង​ហើយក៏​ធ្លាប់ ចាញ់បោក​ដៃគូ និង​បរាជ័យ​នោះ បែរជា​មិន​បោះបង់ចោល​នូវ​វិស័យ​នេះឡើយ ប៉ុន្តែ​អ្នកស្រី បាន​បង្ហើប​ឱ្យដឹងថា បើ​ចង់​រកស៊ី​លើ​វិស័យនេះ មាន​កត្តាៗ​សំខាន់​ដូចជា សិក្សា​ពី​ប្រភព មនុស្ស ក្រុមហ៊ុន និង លទ្ធភាព​នៃ​ការធ្វើ​ទៅមុខ​។ មុន​ជឿជាក់​លើ​មុខ​ជំនួញ​ណា ឬ​ចាប់​ដៃគូ​ណាមួយ គួ​ពិចារណា និង​ចូលខ្លួន​សិក្សា​ឱ្យ​ពេញ លេញជាមុនសិន ទើប​ការសម្រេចចិត្ត​មិន​ខុស​។​

​អ្នកស្រី​បាន​ថ្លែង​បែបនេះ នៅក្នុង​សិក្ខាសាលា​ដ៏​ធំ​មួយ ដើម្បី​ជួបជុំ​តំណាង​ចែកចាយ​របស់ខ្លួន ២៥ រាជធានី ខេត្ត នៅ​ខេត្តតាកែវ ក្នុង​គោលបំណង​បង្ហាញ​គន្លឹះ​ធ្វើ​ជំនួញឲ្យ​បាន​ជោគជ័យ​ជាមួយ NNP កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​ក្រុមហ៊ុន​គ្រឿងសំអាង NNP ។​

អ្នកស្រី ប៉ុន ចិន្តា បាន​ថ្លែងឱ្យដឹងថា កាលពីមុនៗ ដើម្បី​ទទួលបាន​ប្រាក់កំរៃ​រាប់ម៉ឺន​ដុល្លារក្នុងមួយខែៗ ដំបូង​ឡើយ អ្នកស្រី គឺជា​អ្នកលក់​ឥ​វ៉ាន់​ចាប់​ហ៊ួ​យ​ម្នាក់​ហើយក៏​ ធ្លា​ប់លក់​ផលិតផលឲ្យ​ក្រុមហ៊ុន​មួយ​ដែរ តែ​មិនបាន​ជោគជ័យ​ឡើយ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកស្រីក៏​ចាញ់បោក​គេ​អស់ប្រាក់រាប់ម៉ឺន​ដុល្លារ ក្នុងការ​ចាប់​ដៃគូ រកស៊ី ខុស​មនុស្ស ខុស​ក្រុមហ៊ុន​។​
​ ​
​ក្រោយពី​ចាញ់បោក​គេ អស់ប្រាក់​រាប់ម៉ឺន​ដុល្លារ អ្នកស្រី ប៉ុន ចិន្តា ក៏បាន​សម្រេចចិត្ត​មក​ចាប់ផ្ដើម​ជាមួយ​ក្រុមហ៊ុន​នេះ មិនបាន​មួយឆ្នាំ​ផង អ្នកស្រីទទួលបាន​ប្រាក់ចំណេញ រាប់ម៉ឺន​ដុល្លារ និង​ក្លាយជា​ម្ចាស់​ដេប៉ូ​ចែកចាយប្រចាំ​ស្រុក​បាទី​ខេត្តតាកែវ ទៀតផង​បច្ចុប្បន្ននេះ​។​

ជា​អ្នកស្រុក​បាទី ខេត្តតាកែវ អ្នកស្រី បាន​និយាយទៀតថា ការងា​កមក​ចាប់ដៃ​ជាមួយ NNP មិនបាន​ធ្វើ​ឲ្យ​អ្នកស្រីខកបំណង​ឡើយ ព្រោះ​អ្នកស្រីបានសិក្សា និង​យល់ ច្បាស់ ទើប​ហ៊ាន រកស៊ី​ជាមួយគ្នា​។ នៅ​ទីបំផុតអ្នកស្រីក៏​ទទួលបាន​ជោគជ័យ​លើសពី​ការ​ស្មាន​ក្លាយជា​ម្ចាស់ដេប៉ូ​ចែកចាយ​គ្រឿងសម្អាង NNP ប្រចាំ​ខេត្តតាកែវ ព្រមទាំង​ទទួលបាន​ប្រាក់ចំណូល​រាប់ម៉ឺនដុល្លារក្នុង​១​ខែៗ​។ បើ​ប្រៀបធៀប​អំឡុង ពេលអ្នកស្រី​នៅផ្ទះ​លក់​ចាប់ហួយ និង​លក់​ឥ​វ៉ាន់ ច្រើន​មុន​នោះ ប្រាក់ចំណេញ​ខុសគ្នាដូច​មេឃ​ហើយនឹង​ដី​។​
​ ​
​ជាមួយគ្នា​នោះ លោកស្រី ទ្រី ដា​ណា អគ្គនាយិកា NNP បាន​ថ្លែង​ក្នុង​ពិធី​សិក្ខាសាលា​នេះដែរ​ថា ក្នុងនាម​ជា​ម្ចាស់​ក្រុមហ៊ុន​មួយរូប លោកស្រី តែងតែ ស្វែងរក​ទីផ្សារ និង​បង្កើត​កម្មវិធី ដើម្បី​ជួប ជុំ​ម្ចាស់​ដេប៉ូ​គ្រប់ ២៥ រាជធានី ខេត្ត ក្នុង​គោលបំណង​បង្ហាញ​គន្លឹះ​សំខាន់ៗ​ដល់​តំណាង​ចែកចាយ​ទាំងអស់ ក៏ដូចជា​ជម្រុញ​ស្ត្រី​មេផ្ទះ ឱ្យ​ក្លាយជា​អ្នករកស៊ី​ពិត​ប្រាក​៕ ដោយ​៖ បូ​រិ​ន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ