​រថយន្ត​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​បណ្ដាលឱ្យ​បុក​រថយន្ដ​មួយគ្រឿង​ទៀត​រង​ការខូចខាត​និង​របួស​ម្នាក់​

1155
ចែករម្លែក

​ដោយ​៖​គ្រី​សម្បត្តិ​/​ភ្នំពេញ​៖​រថយន្ដ​ហ៊ីយ៉ានដាយ​មួយគ្រឿង​បាន​បើក​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​បណ្ដាលឱ្យ​បុក​រថយន្ដ​កូ​ឡូឡា រង​ការខូចខាត​ផ្នែក​ខាងមុខ​និង​របួស​ម្នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវ​២១៧ កែង​ផ្លូវ​៦០​ម៉ែត្រ ដែល​ស្ថិតនៅ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៨ ។​

​បើតាម​សម្ដី​របស់​ម្ចាស់​រថយន្ដ​កូ​ឡូឡា​បាន​ប្រាប់​ឱ្យដឹងថា រថយន្ដ​របស់គាត់​ជា​រថយន្ដ​តាក់ស៊ី​ម៉ាក កូ​ឡា​ឡា ពណ៌​ស ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-8925 ដោយបាន​ដឹក​ភ្ញៀវ​ចំនួន​៥​នាក់​ពី​ខេត្ដ​តាកែវ​មក​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​២១៧​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ។

លុះ​មកដល់​ផ្លូវបត់​ឡើងទៅ​ផ្លូវ​៦០​ម៉ែត្រ​ក៏មាន​រថយន្ដ​ម៉ាក ហ៊ីយ៉ានដាយ​មួយគ្រឿង​ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-3707 ដែល​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុងទិសដៅ​ពីរ​ជើង​ទៅ​ត្បួ​ង បាន​បត់​ឆ្វេង​ទៅ​ផ្លូវ​៦០​ម៉ែត្រ​ដោយ​ល្បឿន​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​រថយន្ដ​ម៉ាក កូ​ឡូឡា ពេញទំហឹង​តែម្ដង​។​បណ្ដាលឱ្យ​ជិះ​ក្នុង​រថយន្ត​រងរបួស​បាក់ដៃ​ម្នាក់​។​ចំណែក​៤​នាក់​ទៀត​មិនមាន​ការរង​បួស​នោះទេ និង​រង​ការខូចខាត​រថយន្ដ​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង ។​

ចំណែក​តៃកុង​រថយន្ត​បង្ករ​ក្រោយពី​ររ​កើតហេតុ​បាន​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល​បន្សល់​ទុក​តែ​រថយន្ត​នៅ​និង​កន្លែងកើតហេតុ​។​​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​និង​យក​រថយន្ត​ទាំងពីរ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/

​រថយន្ត​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​បណ្ដាលឱ្យ​បុក​រថយន្ដ​មួយគ្រឿង​ទៀត​រង​ការខូចខាត​និង​របួស​ម្នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម