​រថយន្តស្ទូច​បុក​បង្គោល​ភ្លើង​រអិល​ធ្លាក់​ប្រឡាយ​ទឹកស្អុយ​

405
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្តស្ទូច​មួយ​គ្រឿង​មាន​ដឹក​ម៉ាស៊ីនភ្លើង​ផង​បាន​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​ខ្ទេច​មួយ​ដើម​រួច​ជ្រុល​ទៅ​ធ្លាក់​ប្រឡាយ​ទឹកស្អុយ​។​ករណីនេះ​បានកើត​ឡើង​នៅតាម​ផ្លូវជាតិ​លេខ​៤​ភូមិ​អង្គ​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ព្រលឹម​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះទៅពិនិត្យ​រាល់​ផលប៉ះពាល់​បាក់​ខូចខាត​បង្គោល​ភ្លើង​ត្រូវបាន​ប្រគល់​រថយន្ត​បង្ក​ឱ្យទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្នងការដ្ឋាន​ន​គ​របាល​ក្រុង​។​ចំណែក​ម៉ាស៊ីនភ្លើង​ត្រូវបាន​ខាង រថយន្ត​ហៅ​រថយន្តស្ទូច​ផ្សេងទៀត​មក​ស្ទូច​លើក​ចេញ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ