​ប្តី​តារាចម្រៀង​ស្រី​ម្នាក់​បើករថយន្ត​ទំនើប​បុក​ម៉ូតូ​នៅ​ជិត​វិមានឯករាជ្យ​

1807
ចែករម្លែក

(​ភ្នំពេញ​)៖​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​ដោយ​ស្វាមី​របស់​តារាចម្រៀង​ស្រី​ដ៏​ល្បី​មួយរូប​ដែលជា​ម្ចាស់​បទ​”​មាតា​ដៃ​មួយរយ​”​អ្នកនាង សុគន្ធ នីសា បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក Rang Rover បុក​ម៉ូតូ​នៅ​ជិត​វិមានឯករាជ្យ​បណ្តាលឱ្យ​ម៉ូតូ និង​រថយន្ត​ខូចខាត​ទាំងសងខាង តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​នោះទេ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ជិត​វិមានឯករាជ្យ​កាលពី​ម៉ោង​ជិត​២​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨​។​

​អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​បានឃើញ រថយន្ត Rang Rover ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-9779 បើក​ដោយ​បុរស​ម្នាក់​ដែលជា​ស្គាល់​ថា​ជា​ស្វាមី​របស់​តារាចម្រៀង​ដ៏​ល្បី​មួយរូប​ក្នុងប្រទេស​កម្ពុជា​បាន​បើក​រ៉េ​។​លុះ​បើក​មក​ជិត​ដល់​វិមានឯករាជ្យ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង ដែល​ចត​ចោល​លើផ្លូវ​បណ្តាលឱ្យ​ម៉ូតូ និង​រថយន្ត​ខូចខាត​។​

​បន្ទាប់ពី​បុក​ហើយ​ម្ចាស់​រថយន្ត ដែលជា​ស្វាមី​របស់​តារាចម្រៀង​ល្បី​ខាងលើ​មិន​ព្រម​ឈប់​ទេ ព្យាយាម​បើក​រត់​រហូត​ទៅដល់​ស្ពាន​នាគ​ទើប អ្នកឃើញ​ហេតុការណ៍​ជិះ​ម៉ូតូ​ដេញទាន់​ក៏​ប្រាប់​សមត្ថកិច្ច​ឱ្យទៅ​យកមក​កាន់​កន្លែង​កើតហេតុ​វិញ​។​បន្ទាប់ពី​មកដល់​កន្លែងកើតហេតុ​ជនបង្ក​ក៏បាន​ចរចា​ជាមួយ​ជនរងគ្រោះ​សង​សំណង​ទៅ​ម្ចាស់​ម៉ូតូ​ចំនួន​៤៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្តង​៕S/

ប្តី​តារាចម្រៀង​ស្រី​ម្នាក់​បើករថយន្ត​ទំនើប​បុក​ម៉ូតូ​នៅ​ជិត​វិមានឯករាជ្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម