សមត្ថកិច្ច​នឹង​ផាកពិន័យ​ម្ចាស់​យានយន្ត​ដែល​ចត​រថយន្ត​បញ្ច្រាសទិស​និង​ចត​គ្មាន​របៀប​

4695
ចែករម្លែក

(​ភ្នំពេញ​) ៖ សមត្ថកិច្ច​ចរាចរណ៍ នឹង​ចាប់ផ្តើម​ផាកពិន័យ​ដល់​ម្ចាស់​យានយន្ត​ណា ដែល​បាន​ចត​រថយន្ត​បញ្ច្រាសទិស​ចរាចរណ៍​និង​ចត​​គ្មាន​របៀបរៀបរយ ដែល​បង្ក​អោយ​កក់​ស្ទះចរាចរណ៍ ពិសេស​គឺ​ចត​នៅលើ​ផ្លូវ​នៃ​បរិវេណ​ហាង​ផ្សេងៗ​ជាដើម​។​
​ ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​មួយ​ថា មិនយូរប៉ុន្មាន​ទៀត​ទេ ច្បាប់​ចរាចរណ៍​ផ្លូវគោក នឹង​អនុវត្ត​នូវ​ការផាកពិន័យ រាល់​ម្ចាស់​យានយន្ត​ណា ដែល​បាន​ចត​រថយន្ត​របស់ខ្លួន​នៅលើ​ដងផ្លូវ​បញ្ច្រាសទិស​ចរាចរណ៍ និង​ចត​គ្មាន​របៀបរៀបរយ ។​សមត្ថកិច្ច​ចរាចរណ៍​នឹង​ចាប់ផ្តើម​ផាក​​ពិន័យ​។
​ ​
​លោក​បញ្ជាក់បន្ថែម ថា ការផាកពិន័យ​នេះ នឹង​កិប​ក្រដាស​ផាកពិន័យ​នៅលើ​រថយន្ត​ផ្ទាល់​តែម្តង​ហើយ​ម្ចាស់​យានយន្ត​ទាំងអស់​នៅពេល​​ឃើញ​ក្រដាស​ផាកពិន័យ​នេះហើយ ត្រូវ​ទៅ​បង់​ការផាកពិន័យ​នេះ តាម​ការណែនាំ​នៅក្នុង​ក្រដាស​នោះ​ជាដាច់ខាត​។
​ ​
​លោក​បន្តថា ធ្វើបែបនេះ ដើម្បីអោយ​គន្លង​ផ្លូវ​ទាំងអស់​បាន​ធំ​ទូលាយ និង​មិន​កក់​ស្ទះចរាចរណ៍ ជាមួយគ្នានេះ​លោក​ក៏បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ចូលរួម​អោយបាន​គ្រប់ៗ​ដើម្បី​ឲ្យ​ដំណើរការ​នៃ​ច្បាប់​ទទួល​នូវ​ភាពជោគជ័យ​និង​មិនមាន​ការកក់ស្ទះ​ច្រើន​​តទៅទៀត​នៅលើ​ដងផ្លូវ​។​
​ ​
​តែ​ទោះជា​យ៉ាងណា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា មិនបាន​បញ្ជាក់​កាលបរិច្ឆេទ​ច្បាស់លាស់​ទេ​ថា​គម្រោង​ផាកពិន័យ​នេះ​នឹងធ្វើ​​នៅពេលណា​៕

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ

ទីតាំងផ្សាយពាណិជ្ជកម្ម