​ធ្វើ​អង្គ​កឋិនទាន​ដើម្បី​ប្រមូល​បច្ច័យ​កសាង​វត្ត​និង​ទ្រទ្រង់​វិស័យ​ព្រះពុទ្ធសាសនា​ឱ្យ​រឹងមាំ​

430
ចែករម្លែក

វ៉ៃ​កូៈ​ស្វាយរៀង​៖​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ជៀង​អំ​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៩​បាន​ថ្លែង​ទៅកាន់​ពុទ្ធបរិស័ទ​នៅ​វត្ត​ទួល​តាកែវ​ឃុំ​ពងទឹក​ស្រុក​រំដួល​ខេត្តស្វាយរៀង​ថា​ការធ្វើ​អង្គ​កឋិនទាន​នេះ​ឡើង​ដើម្បី​ប្រមូល​បច្ច័យ​កសាង​វត្ត​អារាម​ឱ្យ​កាន់តែ​រីកចម្រើន​។​ដើម្បី​ទ្រទ្រង់​វិស័យ​ព្រះពុទ្ធសាសនា​ឱ្យ​រឹងមាំ​ដោយ​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​ត្រូវ​ដើរ​ទន្ទឹមគ្នា​មិនអាច​ខ្វះ​វិស័យ​មួយណា​បានឡើយ​ព្រោះ​ប្រទេស​យើង​យក​សាសនាព្រះពុទ្ធ​ជា​សាសនា​របស់​រដ្ឋ​។​

​ការ​ថ្លែង​លើកឡើង​បែបនេះ​ខណៈដែល​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ជៀង​អំ​និង​លោកជំទាវ​ព្រមទាំង​លោកស្រី​ឈន​សា​រ៉ា​ណេ​និង​ក្រុមការងារ​បាន​ដង្ហែរ​អង្គ​កឋិនទាន​ទៅកាន់​វត្ត​ទួល​តាកែវ​ដែល​ប្រមូល​បច្ច័យ​បាន​ជាង​៣​ម៉ឺន​ដុល្លា​អាមេរិក​ផងដែរ​។​

​កឋិនទាន គឺជា​បុណ្យ​មួយ​ដែល​មានតែ​ក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ​។​ក្នុង​វត្ត​មួយ​បើ​គ្មាន​ភិក្ខុ​ចាំ​វស្សា សោះ វត្ត​នោះ​ក៏​មិនអាច​ហែរ កឋិន​ចូល​បានដែរ ព្រោះ​សាមណេរ​គ្មាន​សិទ្ធិ​ទទួល​ក្រាល​គ្រង​កឋិន​ទេ យ៉ាងហោច​បំផុត ត្រូវមាន​ភិក្ខុ ១​អង្គ ដែល​បាន​ចាំ​វស្សា អស់​រៈ​ពេល ៣​ខែ បាន​ត្រឹមត្រូវ​ទាំង​បព្វជិត ទាំង​គ្រហស្ថ​។ អាចធ្វើ​កឋិនទាន​បាន​ដូចគ្នា​ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​ស​ង្ឈ​ទទួល​កឋិន គឺ​ក្រាល​គ្រង​អនុមោទនា​កឋិន​នោះ​។

​ដើម្បី​សម្រាល​នូវ​ទុក្ខលំបាក​ក្នុងការ​ប្រើប្រាស់​បច្ច័យ​មួយចំនួន​ដូចជា​ត្រៃចីវរ​អាហារ​ភោជន​និង​លាភសក្ការៈ​ផ្សេងៗ​ដែល​កើតមាន​ដល់​សង្ឃ​ហើយ​ការ​សម្រាលទុក្ខ​នេះ​ទៀតសោត​ក៏បាន​តែត្រឹម​រយៈកាល ៥​ខែ និង​បាន​ចំពោះតែ​ភិក្ខុ​ដែល​ចូល​វស្សា​អស់​ត្រីមាស បាន​ត្រឹមត្រូវ មិន​ដាច់​វស្សា​នោះ​៕S/​