អតីត​នាយករដ្ឋមន្ត្រី​វៀតណាម ផាំ វ៉ាន់ ខាយ ទទួលមរណភាព​នៅ​អាយុ​៨៥​ឆ្នាំ​

3880
ចែករម្លែក
  • 48
    Shares

​អតីត​នាយករដ្ឋមន្ត្រី​វៀតណាម លោក​ផាំ វ៉ាន់ ខាយ ដែល​បាន​ដឹកនាំ​រដ្ឋាភិបាល​អស់​៩​ឆ្នាំ បាន​លាចាក​លោក​នៅ​គេហដ្ឋាន​របស់លោក​​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​មីនា ក្នុង​អាយុ​៨៥​ឆ្នាំ​។​

​អតីត​សមាជិក​ការិយាល័យ​នយោបាយ​រូបនេះ​បាន​ស្លាប់​នៅ​គេហដ្ឋាន​ក្នុង​សង្កាត់​គូ ជិ ក្នុង​ក្រុង​ហូជីមិញ នៅ​ម៉ោង​១​កន្លះ​រំលង​អា​ធ្រា​ត​,​នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​VNA​។​

VNA​បាន​និយាយថា កើត​នៅ​ថ្ងៃ​២៥​ធ្នូ ឆ្នាំ​១៩៣៣ លោក​ខាយ​ជា​មន្ត្រីជាន់ខ្ពស់​បក្ស​និង​មេដឹកនាំ​រដ្ឋ​នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​បុព្វ​​ហេតុ​ស្តារ​និង​កសាង​ជាតិ​ឡើងវិញ​។​ដូច្នេះ​លោក​បាន​សកម្ម​និង​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការកសាង​ស្ថាប័ន​ក្រោម​ស្មារតី​ស្តារឡើងវិញ​​ដើម្បី​ប្រើប្រាស់​សមត្ថភាព​គ្រប់​វិស័យសេដ្ឋកិច្ច ជាពិសេស​ផ្នែក​ឯកជន​រួម​ជាមួយនឹង​ការបើកទ្វារ​ទៅកាន់​ពិភពលោក​និង​សមាហរណកម្ម​​ជាមួយ​អន្តរជាតិ​។​

លោកខាយ និងអតីតនាយករដ្ឋមន្រ្តី ង្វៀន តាន់យុង

​ខាង​កិច្ចការបរទេស អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​ចូលរួមចំណែក​ធំធេង​ក្នុងការ​ធ្វើអោយ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី​វៀត​​ណា​ម​-​អាមេរិក រំលេច​ដោយ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​សហរដ្ឋអាមេរិក​នៅ​ខែមិថុនា​ឆ្នាំ​២០០៥ នៅពេល​លោក​ជួបប្រជុំ​ជា​​មួយ​អតីត​ប្រធានាធិបតី​ច​ច ដាប់​ប៊ឹ​ល​យូ ប៊ូ​ស​។​លោក​ខាយ ជា​មេដឹកនាំ​វៀតណាម​ដំបូង​ដែល​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​អាមេរិក​ចាប់​តាំ​​ង​ពី​សង្គ្រាម​បានបញ្ចប់​នៅ​ឆ្នាំ​១៩៧៥៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម