អគ្គិភ័យឆាបឆេះកុដិលោកចំនួន​២ខ្នងអស់ទាំងស្រុង​នៅ វត្តអូរ​ព្រះ ស្រុកសម្បូណ៌

355
ចែករម្លែក

ដោយ:កាំពី/ក្រចេះ ៖ អគ្គិភ័យឆាបឆេះកុដិលោកអស់ចំនួន២ខ្នង ឆេះអស់ទាំងស្រុងបណ្តាលមកពីទុស្សេខ្សែភ្លេីង ស្ថិតក្នុងនៅវត្តអូរព្រះ ឃំុអូរគ្រៀង ស្រុកសម្បូណ៌ ខេត្តក្រចេះ កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា អគ្គិភ័យឆាបឆេះកុដិលោកចំនួន២ខ្នង ធ្វេីអំពីឈេី ប្រក់ដែក មានទំហំដូចខាងក្រោម:១.កុដិទី១ មានទំហំទទឹង៦ម៉ែត្រគុណ​បណ្តោយ​៧ម៉ែត្រ។២.កុដិទី២ មានទំហំទទឹង៧គុណ​បណ្តោយ​​១១ម៉ែត្រ។

សូមបញ្ជាក់ ខូចខាតសម្ភារ មេក្រូចំនូន២គ្រឿង អំព្លី២គ្រឿង ប្រេង​ម៉ាស៊ូត​ចំនួន១កាន ស្បង់ជីពរចំនួន១៦សម្រាប់ បាត ចំនួន៣ គ្រែចំនួន​៣និងឆ្នាំងចាន កែវព្រមទាំងសម្ភារមួយចំនួនធំ ត្រូវភ្លេីងឆេះអស់ទាំង​ស្រុង៕B/Ha