ប្រជាពលរដ្ឋនៅឃុំប្ញស្សីក្រោកស្រុកមង្គលបូរីលើកគ្នាធ្វើញត្តិថ្កោលទោស និងប្រឆាំងទណ្ឌិត សម រង្ស៊ី

440
ចែករម្លែក

ដោយ:ប.ជ័យ /បន្ទាយមានជ័យ ៖ មានប្រជាពលរដ្ឋនៅឃុំប្ញស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ចំនួន១១០នាក់ ស្រីចំនួន៦២នាក់ កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រមូលផ្តុំគ្នាដើម្បីបង្ហាញបញ្ចេញមតិដោយថ្កោលទោសនិង ប្រឆាំងដាច់​ខាតចំពោះទង្វើដ៏អាក្រក់បំផុតរបស់ទណ្ឌិត សម រង្សី និងគូកនដែលមានផែនការមាតុភូមិនិវត្តន៍ចូលមកប្រទេសកម្ពុជា នៅថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខដ៏ខ្លីនេះ ។

ពលរដ្ឋទាំងនោះ យល់និងចោទប្រកាន់ថា ផែនការវិលត្ររឡប់នោះរបស់ទណ្ឌិតនិងគូកនមានបង្កប់បំណងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងបាននាំគ្នាស្រែកគាំទ្រសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត៕B/