​ប្រកាស​តែងតាំង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាវិត​

549
ចែករម្លែក

វ៉ៃ​គោ​/​ស្វាយរៀងៈ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី​សែ​វុទ្ធី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​កាលពី​រសៀល​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​បាន​មានប្រសាសន៍ថាៈ​ក្រោម​កា​ដឹកនាំ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្វើឱ្យ​សមិទ្ធផល​ជាច្រើន​បានករ​កើត​ឡើងជា​បន្តបន្ទាប់​។​ពិសេស​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ដែលមាន​អគារ​កម្ពស់​៣​ជាន់​មាន​ចំនួន​២​អគារ​។​

លោក​មេបញ្ជាការ​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​និង​លោក​លឹម​សៀង​ហេង​អភិបាលក្រុង​បាវិត​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​លោក​ខាំ​ណាន​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាវិត​។​ជំនួស​លោក​ឡឹ​ក​ចំរើន​ដែល​ទទួល​តំណែង​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​។​ពិធី​ប្រកាស​នេះ​មានការ​ចូលរួម​ពី​លោក​លោកស្រី​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ទាំង​៨​ស្រុក​-​ក្រុង និង​មន្ត្រីរាជការ​នៅ​ក្រុង​បាវិត ជាច្រើនរូប ទៀត​។​

​លោក លឹម សៀង​ហេង​អភិបាលក្រុង​បាវិត បាន​ថ្លែង​កោតសរសើរ​ដល់​កងរាជអាវុធហត្ថ​ក្រុង​បាវិត ដែល​រយៈពេល​កន្លងមក​បាន​ចូលរួម​បង្ក្រាប​បទល្មើស​ច្រើន​ករណី​ដូចជា​៖​គ្រឿងញៀន​ការ​បង្ខាំង​មនុស្ស​ខុសច្បាប់​អំពើរ​ចោរលួច​ចោរប្លន់​និង​បទល្មើស​ផ្សេងៗ​។​ជាពិសេស​រក្សាបាន​សន្តិ​សុខ​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ និង​អ្នកវិនិយោគទុន​នៅ​ក្រុង​បាវិត​បានល្អ និង​លឿន​រហ័ស ហើយ​កងកម្លាំង​អាវុធហត្ថ ក៏បាន​សហការ​ជាមួយ​កម្លាំង​នគរបាល និង​យោធា​ក្រុង បានល្អ​ប្រសើរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម