កងទ័ពជើងទឹក​អាម៉េរិក​ជួយ​សម្ព័ន្ធមិត្ត​ត្រៀមខ្លួន​ការពារ “​ការធ្វើ​នាវាចរណ៍​” ក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​

480
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​កំពុង​បណ្តុះបណ្តាល​សម្ព័ន្ធមិត្ត​ឈូង​សមុទ្រ​ពែ​ក្ស​ដើម្បី “​ការពារ​ការធ្វើ​នាវាចរណ៍​” នៅក្នុង​ផ្លូវទឹក​ដែលមាន​បញ្ហា​ក្នុង​តំបន់​នេះ ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ព្យាយាម​ពង្រឹង​សម្ព័ន្ធមិត្ត​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ដើម្បី​ទប់​ទល់នឹង​អ៊ីរ៉ង់​។​

​សមយុទ្ធ​ជើង​ទឹក​អន្តរជាតិ (IMX) រយៈពេល ៣ សប្តាហ៍​របស់​សហរដ្ឋ​អាម៉េរិក​ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី ២១ ខែតុលា​កើតឡើង​បន្ទាប់ពី​នាវា​ពាណិជ្ជកម្ម​មួយចំនួន​ត្រូវបាន​វាយប្រហារ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ចាប់ពី​ខែឧសភា ដោយ​បង្កើន​ភាព​តានតឹង​ក្នុង​តំបន់​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​មហាអំណាច​លោកខាងលិច​ដទៃទៀត​បា​ន​ស្តីបន្ទោស​ឧបទ្ទវ​ហេតុនេះ​លើ​អ៊ីរ៉ង់ ប៉ុន្តែ​របប​ក្រុង​តេ​ហេ​រ៉ង់​បាន​បដិសេធថា​មិនមាន​ការពាក់ព័ន្ធ​ណាមួយ​ឡើយ​។​

​សមយុទ្ធ IMX គឺជា​លំ​ហាត់​សមយុទ្ធ​តាម​សមុទ្រ​ធំជាងគេ​ទី ២ ជាមួយ​ទាហាន ៥.០០០ នាក់ នាវា ៤០ គ្រឿង​និង​យន្ដហោះ ១៧ គ្រឿង​មកពី ៥០ ប្រទេស​បានដាក់​ពង្រាយ​ទៅ​ផ្លូវទឹក​យុទ្ធសាស្ត្រ​ដែល​ញែក​អ៊ីរ៉ង់​ចេញពី​បណ្តា​ព្រះរាជាណាចក្រ​ក្នុង​តំបន់​ឈូង​សមុទ្រ​អារ៉ាប់​ដែល​គាំទ្រ​អាម៉េរិក​។​

​ប្រធាន​ក្រុម​កម្ចាត់មីន​របស់​កង​ទ័ពជើងទឹក​អា​រ៉ា​ប៊ី​សា​អូឌីត​លោក អា​លី ប៊ី​ន ស្រី​ឌី បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP នៅលើ​នាវា Cardigan Bay របស់​អង់គ្លេស ដែល​ចត​នៅ​ចម្ងាយ ៦៥ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​បា​រ៉ែ​ន​ថា “​នេះ​ជា​លើកដំបូង​ហើយ​ដែល​យើង​ចូលរួម​សមយុទ្ធ IMX”​។​

​មន្ត្រី​នេះ​និង​សមាជិក ៣ នាក់​ទៀត​របស់គាត់​បា​ន​ចូលរួម​ក្នុង​លំ​ហាត់​សមយុទ្ធ​នេះ ដែល​ធ្វើឡើង​ក្នុង​បំណង​ដោះមីន​សមុទ្រ​៕ ដោយ៖ កញ្ញាដាលីស

កងទ័ពជើងទឹក​អាម៉េរិក​កំពុង​បង្វឹក​សម្ព័ន្ធមិត្ត​ពី​របៀប​ការពារ​ការធ្វើ​នាវាចរណ៍​នៅ​ឈូង​សមុទ្រ​ពែ​ក្ស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ