ក្លិប រៀល ម៉ា​ឌ្រី​ត ត្រៀម​ដាក់សំណើ​ផ្ទេរ ៧០​លាន​ផោន បូក​បន្ថែម ហ្គា​រ៉េត បេ​ល ដើម្បី​ផ្ទេរ​យក រ៉ា​ហ៊ីម ស្ទឺ​លិ​ង​

299
ចែករម្លែក

​តាម​ព័ត៌មាន​ថា ក្រុម រៀល ម៉ា​ឌ្រី​ត (Real Madrid) ត្រៀម​សាក​ទឹកចិត្ត​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ជុំវិញ​លទ្ធភាព​ផ្ទេរ​កីឡាករ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) ដោយ​ត្រៀម​ផ្តល់​កញ្ចប់​ទឹកប្រាក់​៧០​លាន​ផោន បូក​បន្ថែម​ឲ្យ​ខ្សែបម្រើ​ស្លាប ហ្គា​រ៉េត បេ​ល (Gareth Bale) ។​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ​បានចាត់ទុក ស្ទឺ​លិ​ង គឺជា​អាទិភាព​ដែល​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ ហើយ​ថា ក្រុមការងារ​របស់​ក្លិប​នេះ​នឹងធ្វើ​ដំណើរ​ទៅ​ទស្សនា​ការប្រកួត​នៅ​អង់គ្លេស ដើម្បី​តាមដាន​ទម្រង់​លេង​របស់ ស្ទឺ​លិ​ង​។​
​ ​
​បេ​ល កំពុង​ស្វែងរក​ច្រក​ចេញពី​ក្លិប Real Madrid ប៉ុន្តែ​នៅ​មិនទាន់​ច្បាស់​ថា តើ​គ្រូបង្វឹក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) របស់​ស៊ី​ធី​នឹង​ចាប់អារម្មណ៍​លើ​កីឡាករ​សញ្ជាតិ​វ៉េ​លវ័យ​៣០​ឆ្នាំ​រូបនេះ​ឬ​យ៉ាងណា​។ បេ​ល​នៅសល់​កិច្ចសន្យា បី​ឆ្នាំ​ទៀត​ក្នុង​កិច្ចសន្យា​របស់ខ្លួន ហើយ​បញ្ហា​ប្រាក់​ឈ្នួល​គឺជា​រឿង​សំខាន់​មួយ​ដែល​ក្លឹប​នេះ​ចង់​ជម្រុះ បេ​ល ចេញ​។ ស្ទឺ​លិ​ង មាន​វ័យក្មេង​ជាង បេ​ល ៦​ឆ្នាំ ហើយ​កំពុង​ឡើង​ជើង​ខ្លាំង

ចាប់តាំងពី​លោក ហ្គា​ឌី​អូ​ឡា ចូល​ដឹក​នាំនៅ​ពហុ​កីឡដ្ឋាន Etihad Stadium ។​បើទោះបីជា​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ពី​ក្លិប​ឆេ​ល​ស៊ីក្នុង​តម្លៃ ១៣០​លាន​ផោន​នៅ​រដូវក្តៅ​ហើយក៏​ដោយ ក៏​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) កំពុង​បន្ត​ស្វែងរក​កីឡាករ​ឆ្នើម​ម្នាក់ទៀត ដើម្បី​ជួយ​ដល់​តំបន់​ប្រយុទ្ធ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ