មិន​ធម្មតា​! បង្គន់​មាស​ដាំ​ពេជ្រ ទូរស័ព្ទ​មាស​និង​ហ្គី​តាដាំ​ពេជ្រ មាន​នៅ​ពិព័រណ៍​ក្រុង​សៀង​ហៃ​

438
ចែករម្លែក

​តើ​អ្នក​ចំណាយលុយ​ប៉ុន្មាន​លើ​ចាន​បង្គន់​របស់​អ្នក​? សំរាប់​កំពូល​អ្នកមាន​នៅ​ចិន ចម្លើយ​គឺ​ជាង​១​លាន​ដុល្លារ​។​

​ចាន​បង្គន់​ធ្វើ​ពី​មាស ដាំ​ដោយ​ពេជ្រ​ជាង​៤០.០០០​គ្រាប់​ថែមទាំង​អាច​ការពារ​គ្រាប់​ត្រូវបាន​គេ​នាំ​មក​តាំងពិព័រណ៍​នៅ​ក្រុង​សៀង​ហៃ ប្រទេស​ចិន​នា​សប្តាហ៍​នេះ​។​ចាន​បង្គន់​​ប្រណីត​នេះ មាន​តំលៃ​១.២៨៨.៦៧៧​ដុល្លារ នេះ​បើ​តាម​ការ​បញ្ជាក់ប្រាប់​ពី​ក្រុមហ៊ុន​របស់​វា​នៅ​ហុងកុង​។​

​ទូរស័ព្ទ​មាស​ផលិត​ដោយ​ក្រុមហ៊ុន​គ្រឿងអលង្ការ​ហុងកុង​Aaron Shum​ក៏​ត្រូវបាន​គេ​នាំ​ទៅ​តាំង​បង្ហាញ​នៅ​សៀង​ហៃ​ផងដែរ​។​

​យោង​តាម​ក្រុមហ៊ុន ចាន​បង្គន់​នេះ​ធ្វើ​ពី​កញ្ចក់​ការពារ​គ្រាប់​និង​ដាំ​ពេជ្រ​៤០.៨១៥​គ្រាប់ ទម្ងន់​សរុប​៣៣៤,៦៨​កា​រ៉ា​ត​។​

​អា​រ៉ុន ស៊ុម ស្ថាបនិក​ក្រុមហ៊ុន​គ្រឿងអលង្ការ​ដែល​ផលិត​ចាន​បង្គន់​នេះ​បាន​បដិសេធ​មិន​ទម្លាយ​ប្រាប់ថា​តើ​ផលិតផល​របស់​លោក​បាន​ទាក់ទាញ​អ្នកទិញ​កំរិតណា តែ​លោក​បាន​​ប្រាប់​សារព័ត៌មាន​ម៉េល​អន​ឡាញ​ថា លោក​ពិតជា​មិន​ចង់​លក់​វា​ទេ និង​ចង់​បង្កើត​សារមន្ទីរ​មួយ​ទៅ​វិញ​សំរាប់​ដាក់តាំង​ផលិតផល​អស្ចារ្យៗ​របស់​ក្រុមហ៊ុន៊​

​ក្រុមហ៊ុន​Aaron Shum​ឥឡូវ​ប៉ុនប៉ង​បង្កើត​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​Guinness World Record​សំរាប់​ចាន​បង្គន់​មួយ​នេះ ក្នុងនាម​ជា​ចាន​បង្គន់​មាន​ដាំ​ពេជ្រ​ច្រើន​​គ្រាប់​បំផុត​។​បើ​ទទួលបាន​ជោគជ័យ វា​នឹង​ក្លាយ​ជា​ផលិតផល​ទី​១០​របស់​លោក​ស៊ុម ដែល​ទទួលបាន​ការទទួល​ស្គាល់​ខាង​បង្កើត​ឯតទគ្គ​កម្ម​ពិភពលោក​។​

​ធុរជន​រូប​នេះ​កាលពីមុន​បាន​ផលិត​ហ្គី​តាដាំ​ពេជ្រ​៤០០​កា​រ៉ា​ត តំលៃ​២​លាន​ដុល្លារ ព្រមទាំង​ស្បែកជើងកែងចោត​មួយគូ មាន​ដាំ​ត្បូង​ពណ៌​ស៊ី​ជំ​ពូរ​ចំនួន​១០.០០០​គ្រាប់​និង​មាន​​តំលៃ​៤,២៨​លាន​ដុល្លារ​។​

​ផលិតផល​ដាំ​ពេជ្រ​ទាំងពីរ​ក៏​ត្រូវបាន​នាំមក​តាំងពិព័រណ៍​នៅ​ក្រុង​សៀង​ហៃ​នា​សប្តាហ៍​នេះ​ផងដែរ​៕​ដោយ​៖​វាសនា​

ក្នុង​ពិព័រណ៍​អា​ហ​រណ​អន្តរជាតិ​ចិន​លើក​ទី​២​នៅ​ក្រុង​សៀង​ហៃ ក្រុមហ៊ុន Aaron Shum ក៏​បាន​នាំ​ហ្គី​តាដាំ​ពេជ្រនិង​ស្បែកជើងកែងចោ​ត​ដាំ​ត្បូង​មក​តាំង​បង្ហាញ​ផង​ដែរ​

ទីតាំងផ្សាយពាណិជ្ជកម្ម