ផលិតផល​ថ្មី​របស់​ប្រទេស​ចិន​ជួយ​ជំរុញ​ឱ្យ​សហគ្រាស​ខេត្ត​យូ​ន​ណាន​“​ដើរ​ចេញទៅ​ក្រៅ​”

309
ចែករម្លែក

ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​Sinosure សាខា​ខេត្ត​យូ​ន​ណាន​និង​ធនាគារ​សំណង់​ចិន​សាខា​ខេត្ត​យូ​ន​ណាន​បានរួម​គ្នា​ប្រកាស​នូវ​ផលិតផល​ហិរញ្ញវត្ថុ​“​សំណង់​ទំនុកចិត្ត និង​ទុនវិនិយោគ​”​។ នេះ​ជា​ផលិតផល​សេវាកម្ម​ហិរញ្ញវត្ថុ​មួយ​ដែល​ច្នៃប្រឌិត និង​ប្រកាស​ជា​លើក​ទី​១ ក្នុងប្រទេស​ចិន ។

​តាម​ការណែនាំ​បានឱ្យដឹង​ថា​សហគ្រាស​អាច​ទទួល​បាន​ទុនវិនិយោគ​ពី​ធនាគារ​តាមរយៈ​ផលិតផល​ហិរញ្ញវត្ថុ​“​សំណង់​ទំនុកចិត្ត និង​ទុនវិនិយោគ​”​នេះ​ដើម្បី​អនុវត្ត​គម្រោង​ម៉ៅ​វិស្វកម្ម​និង​នាំចេញ​ទំនិញ ហើយ​មិន​បន្ថែម​បន្ទុក​បំណុល​មិន​លើកតម្កើង​អត្រា​ជំពាក់​បំណុល និង​មិន​ប៉ះពាល់​ដល់​បរិមាណ​ខ្ចីប្រាក់​ឥណទាន​របស់​សហគ្រាស​ទេ​។

ជាពិសេស សហគ្រាស​អាច​ប្រើប្រាស់​ទុនវិនិយោគ​នេះ​យ៉ាងយូរ​១៥ ឆ្នាំ និង​ជ្រើសរើស​ប្រភេទ​រូបិយវត្ថុ​ដែល​នឹង​អាចជួយ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់ខ្លួន​ក្នុងការ​ពង្រីក​ទំហំ​អាជីវកម្ម​តាម​ទីផ្សារ​អន្តរជាតិ​។​ដោយ លីវ​ជឺ​យូ