រថយន្តតូចកែច្នៃមួយគ្រឿងឆេះខ្ទេច​ សង្ស័យឆ្លងចរន្តភ្លើង

280
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ រថយន្តកែច្នៃដឹកភ្ញៀវមួយគ្រឿង ត្រូវបាន​ឆាបឆេះសន្ធសន្ធៅ ធ្វើឲ្យខូចខាតស្ទើរទាំងស្រុង ដោយសង្ស័យថា បណ្តាលមកពីឆ្លងចរន្តភ្លើង។

មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា មានរថយន្តមួយគ្រឿងឆាបឆេះជាអគ្គិភ័យ​នៅតាមផ្លូវម្តុំខាងមុខ ខារ៉ាអូខេរាត្រីសំណាង​ក្នុងភូមិ៣សង្កាត់លេខ៤ក្រុង-ខេត្ត​ព្រះសីហនុ កាលពីម៉ោងជាង៣ទៀបភ្លឺថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០១៩នេះ។

ប្រភពដដែលឲ្យដឹងទៀតថា រថយន្តដែលឆេះនេះជារថយន្តតូចកែច្នៃ(ដូចរុឺម៉ក) សម្រាប់​ដឹកភ្ញៀវ និងថាករណីនេះទំនងជាកើតឡើងដោយឆ្លងចរន្តភ្លើង ហើយពុំមានមនុស្សរងគ្រោះថ្នាក់ទេ។

ទោះជាយ៉ាងនេះក្តី អាជ្ញាធរដែនដីសូមធ្វើការអំពាវនាវដល់ពលរដ្ឋទាំងអស់​ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងផ្សែង ព្រោះនេះជារដូវរំហើយ និងប្រាំងរាំងស្ងួតហើយ៕B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ