សម្តេច ហ៊ុន សែន : រាជរដ្ឋាភិបាលចាំបាច់ត្រូវមានចំណែកក្នុងការគ្រប់គ្រងព្រះរាជអាជ្ញា

460
ចែករម្លែក

ដោយ:តារារិទ្ធ/សៀមរាប ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានជម្រាបជូនភ្ញៀវដែលជាអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញានៃបណ្ដាប្រទេសអាស៊ាននិងចិនអំពីការ គ្រប់គ្រងនយោបាយព្រហ្មទណ្ឌរបស់រាជរដ្ឋាភិបាលកម្ពុជា ។ សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ថារាជរដ្ឋាភិបាលត្រូវតែមានចំណែកក្នុងការគ្រប់គ្រងនិងរៀបចំទៅលើព្រះរាជអាជ្ញា ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បែបនេះនៅក្នុងសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន – ចិនលើកទី ១២ នៅព្រឹកថ្ងៃទី ៦ ខែ វិច្ឆិកា ២០១៩ នៅខេត្តសៀមរាប ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា:
“ខ្ញុំបានជម្រាបអំពីការគ្រប់គ្រងនយោបាយព្រហ្ម ទណ្ឌរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈដែលរាជរដ្ឋាភិបាលត្រូវតែមានចំណែកក្នុងការគ្រប់គ្រងនិងរៀបចំទៅលើព្រះរាជអាជ្ញា ។ បើមិនដូច្នេះ រាជរដ្ឋាភិបាលនឹងបាត់បង់ទាំងអស់នូវការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌរបស់ប្រទេស” ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាជាការពិតណា ស់ ដំណើរការរបស់តុលាការត្រូវតែជាដំណើរការដោយឯករាជ្យ ។ ក៏ប៉ុន្តែប្រសិនបើរាជរដ្ឋាភិបាលមិនអាចគ្រប់គ្រងបាននយោបាយព្រហ្មទណ្ឌទេនោះគឺ ជាគ្រោះថ្នាក់ ។ ឧទាហរណ៍ករណីត្រូវចោទអ្នកណាដែលត្រូវមានចោទគឺព្រះរាជអាជ្ញាជាអ្នកចោទចុះបើសិនជាព្រះរាជអាជ្ញាជាអ្នកតំណាងឲ្យរដ្ឋត្រូវធ្វើការចោទប្រកាន់ ហើយព្រះរាជអាជ្ញាតាំងខ្លួនជាអ្នកឯក រាជ្យហើយមិនធ្វើការចោទតើនយោបាយព្រហ្មទណ្ឌរបស់រាជរដ្ឋាភិបាលនៅកន្លែងណាគឺមិនអាចធ្វើទៅ រួចទេ។

សម្តេចតេជោហ៊ុនសែនបានបន្តថា នៅសាលាដំបូងតុលាការកាត់ក្តី កាត់ទោសមិនត្រូវ ហើយព្រះរាជ អាជ្ញាមិនព្រមធ្វើការប្ដឹងឧទ្ឌរណ៌ តរាជរដ្ឋាភិបាលអាចធ្វើនយោបាយព្រហ្មទណ្ឌរបស់ខ្លួនដំណើរការទៅបានទេ។

នេះជាកំណែទម្រង់របស់រាជរដ្ឋាភិ បាល ការចាប់ខ្លួនអ្នកណាម្នាក់គឺត្រូវចេញដោយព្រះរាជអាជ្ញា ទើបនគរបាលយុត្តិធម៌អនុវត្តតាមអញ្ចឹងរឿងជាទូទៅអាចក្នុង១០០០រឿងគឺមាន ៩៩៩ ករណីហើយដែលត្រូវព្រះរាជអាជ្ញាចេញដិការដើម្បីឱ្យនគរបាលយុត្តិធម៌ធ្វើការឃាត់ខ្លួនឬចាប់ខ្លួន។អញ្ចឹងទេប្រសិនបើព្រះរាជអាជ្ញាគាត់មិនព្រមចេញដិការទេតើយើងត្រូវធ្វើយ៉ាងម៉េចទៅក្នុងការ គ្រប់គ្រងសន្តិសុខរបស់ប្រទេស ។អញ្ចឹងទេយើងបានជ្រើសរើសយកប្រព័ន្ធមួយដែលផ្ដល់នូវការសហការភ្ជាប់ប្រព័ន្ធតុលាការជាមួយនិងអង្គនីតិប្រតិបត្តិដើម្បីឱ្យអង្គការនីតិប្រតិបត្តិគឺរដ្ឋាភិបាលគ្រប់គ្រងបាននូវនយោបាយព្រហ្មទណ្ឌ។ នេះជាអ្វីដែលសម្តេចបានបញ្ជាក់ជូនបន្ថែម៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម