នគរបាល​ខេត្តស្ទឹងត្រែង​ស្ទាក់ចាប់​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​មួយគ្រឿង​

1338
ចែករម្លែក

ដោយ​៖​សុខុម / ស្ទឹងត្រែង​៖ កងកម្លាំង​សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង ស្ទាក់​ចាប់បាន​រថយន្ត​ដឹកឈើ​មួយគ្រឿង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ស្ថិតនៅ​ជិត​សា​រុំ​បី​(3) ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១៦​ខែមីនា ឆ្នាំ​២០១៨​។​

​ជុំវិញ​ការចុះ​បង្ក្រាប​នេះ អ្នក​ដែល​ជាប់​ពាក់ព័ន្ធ ពុំ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ឡើយ​។

​បើតាម​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​ប្រភេទ​សាំ​យ៉ុង​ដឹកឈើ ប្រភេទ​ទ្វារ​បង្អួច​ដឹក​ចេញពី​ដែន​សមត្ថកិច្ច​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ឆ្លងកាត់ ស្ពាន​មេគង្គ​បម្រុង​នឹង​ទៅកាន់​ខេត្តក្រចេះ​។ ប៉ុន្តែ ត្រូវបាន​សមត្ថកិច្ច​ឃាត់ និង​បញ្ជូន​ទៅកាន់ កន្លែង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ភ្លាមៗ​៕L​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ