​សម្តេច​ហ៊ុនសែន​ប្រាប់​ពលរដ្ឋ​​ថាគ្មានការ​វ៉ៃ​គ្នាទេ​និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មក​ចូលរួម​លេង​កំសាន្ត​ក្នុង​ពិធី​បុណ្យជាតិ​ឲ្យ​បាន​ច្រើន​

591
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ថ្លែង​ពន្យល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ មានការ​ភ័យខ្លាច និង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ចូលរួម​កំសាន្ត​សប្បាយ​ក្នុង​ថ្ងៃបុណ្យ​ជាតិ​និង​បុណ្យអុំទូក បណ្តែត​ប្រ​ទី​ត អកអំបុក​នៅ​ចុង​សប្តាហ៍ នេះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ធ្វើការ​អំពាវនាវ​នេះ​នា​ព្រឹក​ថ្ងៃទី ៧ ខែវិច្ឆិកា នៅក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើ​«​ផែនការ​យុទ្ធសាស្ដ្រ អភិវឌ្ឍន៍​ជាតិ (​ផ​.​យ​.​អ​.​ជ​.) ២០១៩-២០២៣»​នៅ​ព្រឹក​ថ្ងៃទី ៧ ខែវិច្ឆិកា​នេះ​នៅ​រាជធានី​ភ្នំពេញ​។​

​សម្តេច​តេ​ជោ​មាន​ប្រសា​ស​ន៌​ថា​៖«​ប៉ុន្មាន​ថ្ងៃនេះ​ខ្ញុំ​បានឮ​ដំណឹង​ដោយសារ​មាន​កង្វល់​ពី​សំណាក់​មាតាបិតា​ចំពោះ​កូន​ជា​កម្មករ​នៅ​រាជធានី​ភ្នំពេញ​ក៏មាន​មួយចំនួន​បាន​សុំ​ឲ្យ​កូន​ត្រឡប់ទៅផ្ទះ​ព្រោះ​ខ្លាច​គេ​វ៉ៃ​គ្នា​។​សូមបញ្ជាក់​ប្រាប់​ទៅវិញ​ថា​វា​គ្មាន​អ្នកណា​មក​វ៉ៃ​គ្នា​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ទេ​។​អ្នក​ត្រូវធ្វើ​សកម្មភាព​គឺ​គេ​ធ្វើ​សកម្មភាព​ចំពោះតែ​មុខសញ្ញា៩នាក់​តែប៉ុណ្ណោះ​យ៉ាងច្រើន ។ ប៉ុន្តែ​អា ៩​នាក់​នឹង​វា​មិន​មក​ទេ​សូមកុំ​ឆ្ងល់​ពេក​…​»។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អរគុណ​ចំពោះ​កិច្ចសហការ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​,​ម៉ាឡេស៊ី​និង​ជាពិសេស​ពិសេស​ប្រទេស​ថៃ​ដែល​លោក ប្រា​យុទ្ធ ចាន់​អូ​ឆា នាយករដ្ឋមន្ត្រី​បាន​ចេញមក​ថ្លែង​កាលពី​ម្សិលមិញ ។ សម្តេច​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ក្នុងកំឡុងពេល​ប្រជុំ​អាស៊ាន​នៅ​ទីក្រុង​បាងកកសម្តេច​បានធ្វើការ​ជាមួយ​ដៃគូ​ទាំងអស់​នៅក្នុង​អាស៊ាន​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ចូលរួមចំណែក​ដល់​ស្ថិរភាព​របស់​ប្រទេស​កម្ពុជា​។

​ជាមួយនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​បក្សប្រឆាំង​មួយចំនួន​ដែល​កំពុង​លាក់ខ្លួន​នៅក្នុង​ព្រៃ​ដូចជា​នៅ​ភ្នំ​ក្រវ៉ា​ញ​ជាដើម​បើ​ដឹងថា ខុស​ឆាប់​ចេញមក​សារភាព​និង​ចូលរួម​លេង​កំសាន្ត​ក្នុង​បុណ្យអុំទូក​ទៅ​ព្រោះ​បើ​មិន​ធ្វើ​សកម្មភាព​អ្វី​ទេ​គេ​មិន​ធ្វើ​អិ​យើង​ដែរ​។​សម្តេច​បាន​បន្តថា​ការចាប់ខ្លួន​នេះ​ដោយសារតែ​អ្នកឯង​បាន​ដើរ​ហួស​ពី​សិទ្ធិ​បញ្ចេញមតិហួស​បន្ទាត់​ក្រហម​ហើយ​អ្នក​ដែល​ចូលរួម​ត្រូវតែ​មានទោស​ដូច្នេះ​សុំ​ចេញ​សារភាព​ឱ្យ​ត្រង់​មក​។ បើ​មិន​ចេញ​ទេ​គឺ​តាម​ដល់​ត្រង់ណា​ចាប់យក​នៅត្រង់​នោះ​តែម្ដង​។​

​ជាមួយនេះដែរ​ស​ម្តេចក៏​បាន​ថ្លែង​ទៅកាន់​មិត្តភក្តិ​បរទេស​សុំ​ឲ្យ​យល់​ពី​ស្ថានភាព​របស់​កម្ពុជា​ព្រោះ​កម្ពុជា​ត្រូវ​គ្រប់គ្រង​សភាពការណ៍​មួយ​ចាំបាច់​គឺ​រក្សា​ឲ្យ នូវ​ស្ថិរភាព​និង​សន្តិ ភាព ។​ពីព្រោះ​កម្ពុជា​ធ្លាប់​បានទទួល​ការឈឺចាប់​វា​រាប់​ភ្លេច​រាប់មិនអស់​ទៅហើយ​ច្រើនពេក​ហើយ​ដែល​ប្រជាជន​កម្ពុជា​ទទួលរង​នូវ​ការឈឺចាប់​ដោយសារតែ​អា​ពាក្យ​ប្រជាធិប តេយ្យ​និង​សិទ្ធិមនុស្ស​បន្ទាប់មក​គឺ​ការផ្ដួលរំលំ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ស្លាប់​រាប់លាន​នាក់​ឥឡូវ​យើង​មិនអាច​ជឿ ទៅលើ​អ្វី​ដែលជា​ពាក្យ​គ្រាន់តែ​និយាយ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នោះទេ​។​សិទ្ធិមនុស្ស​ពិតប្រាកដ​គឺ​សិទ្ធិ​រស់រានមានជីវិត​ដែល​មិនត្រូវ​ទទួល​ការគំរាមកំហែង​ដោយ​ការស្លាប់​ឬ​ត្រូវរបួស​ដោយ​សង្គ្រាម​នោះទេ​។​ខ្ញុំ​មិន​ទុក​ឲ្យ​ប្រជាជន​កម្ពុ ជា​របស់ខ្ញុំ​ទទួលរង​នូវ​វិនាសកម្ម​ព្រាត់ប្រាស់​ដូច​អតីតកាល​ទៀត​នោះទេ​។ សម្តេច​ក៏បាន​ស្នើ​ឲ្យ​មិត្តភក្តិ​បរទេស​ត្រូវ​រៀន​ស្តាប់​សំដី​របស់​ពួក​ប្រឆាំង​ជា​ភាសាជាតិ​របស់គេកុំ​ស្តាប់​ពួក​ប្រឆាំង​ជា​ភាសាបរទេស​ព្រោះ​វា​មាន​អត្ថន័យ​មិន​ដូចគ្នា​ទេមានន័យថា​បក្សប្រឆាំង​និយា យ​ជា​ភាសា​ខ្មែរ​ជ្សេ​ង ប៉ុន្តែ​និយាយ​ជា​ភាសា​អង់គ្លេស​ជ្សេ​ង ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ