​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់់​ករណី​បង្ក​ហិង្សា​លើ​បុរស​ម្នាក់​

1177
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់​ករណី​បង្ក​ហិង្សា​លើ​បុរស​ម្នាក់​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។​ហេតុការណ៍​កើតឡើង​នៅ​ចំណុច​ការដ្ឋាន​អូរ​អ​ញ្ចា​ស្ថិត​ក្នុងភូមិ​អូរ​អ​ញ្ចា​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៨​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មាន​១.​ឈ្មោះ ខ្លឹង សុខ​រឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ២.​ឈ្មោះ ខ្លឹង រ៉ា​ន់ ភេទ​ប្រុស អាយុ ២០ ឆ្នាំ ៣.​ឈ្មោះ ខ្លឹង រី ភេទ​ប្រុស អាយុ ២២​ឆ្នាំ​ទាំងបី​នាក់ មានមុខរ​បរជា តៃកុង​បើក​ត្រាក់ទ័រ អោយ​ក្រុ​ហ៊ុន​ហ្គ្រេ​ត​ហ្វៀ​ល ក្នុង​ការដ្ឋាន​អូរ​អ​ញ្ចា​១​និង​មាន​ទីលំនៅ​ភូមិ​ស្វាយទៀប ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់​។​

​ប្រភព​បន្តថា​មុនពេល​កើតហេតុ​ជនសង្ស័យ​ទាំងបី​នាក់​បាន​ទាស់​ពាក្យសម្តី​ជាមួយ​ឈ្មោះ ឡុ​ក បូ​ណា​រិ​ទ្ឋ ភេទ​ប្រុស អាយុ​៣៣ ឆ្នាំមាន​មុខរបរ​ជា​អ្នកគ្រប់គ្រង​ការដ្ឋាន​អូរ​អ​ញ្ចា​០១.០២​មាន​ទីលំនៅ​ផ្ទះ​លេខ​៣៣ Eo ផ្លូវ ១៧៨ សង្កា​ត ជ័យជំនះ ខ័​ណ្ឌ ដូនពេញ។ ប​ច្ចុ​ន្ប​ន្ន​ស្នាក់នៅ​ការដ្ឋាន​ខាងលើ​បណ្ដោះអាសន្ន​រួច​ជនសង្ស័យ បានធ្វើ​សកម្មភាព​ព្រួត​យក​ដាវ​
​កាប់​ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ដោយសារ​ខឹង​ជំពាក់​លុយ​មិន​ព្រម​សង​និង​គំ​ុ​គួ​ន​រឿង​បញ្ឈប់​ប្អូន​របស់គេ​ឈ្មោះ ខ្លឹង សុខ​រឿន ពី​ការងារ ។​

ក្រោយពី​កើតហេតុ​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​ជំនាញ​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​៕S/

​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់់​ករណី​បង្ក​ហិង្សា​លើ​បុរស​ម្នាក់​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ