គេច​គោ​ដើរ​ឆ្លងថ្នល់​មក​បុក​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​ដែល​ឈប់​អែប​ចិ​ញ្ជើ​ម​ថ្នល់​រ៉េ​គូទ​មកលើ​ត្រូវ​រថយន្ត​សាំ​យ៉ុង​បុក​ពីក្រោយ​រងរបួស​ធ្ងន់​នៅ​ស្រុក​ស្វាយទាប​

315
ចែករម្លែក

ដោយ:វ៉ៃកូ/​ស្វាយរៀង ​៖ ​យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់​ដោយសារ​រថយន្តបុក​ប​ន្ត​គ្នា​ចំនួន​៣​គ្រឿង​។​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ២៣:៥០ នាទី​ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩​លើផ្លូវ​ជាតិ​លេខ​០១ ចន្លោះ​គីឡូម៉ែត្រ ១៤១/១៤២ ស្ថិត​ក្នុងភូមិដើម​ពោធិ៍ ឃុំស្វាយ​តា​យាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

​យោងតាម​ពលរដ្ឋ​រស់នៅ​ម្តុំ​កើតហេតុ​បានអោយដឹងថា​៖​នៅមុន​ពេល​កើតមាន​រថយន្ត​កុងតឺន័រ ពណ៌​ស ស្លាក​លេខ ៥១C-៩២៦.១០ និង​ស្លាក​លេខ សឺ​មី​រឺ​ម៉ក ៥១R ១៩៧.៦៩ បើកបរ​ដោយ​ឈ្មោះ ដាក់ វៀង ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មុខរបរ​បើកបរ ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម រស់នៅ ឃុំ​លឿង​តា​យ ស្រុក ភូ​វ៉ា ខេត្ត​បាក់​និ​ញ គ្មាន​របួសស្នាម​ធ្វើ​ទិសដៅ​ពី​លិចទៅ​កើត​។​

​ប្រភព​បាន​បន្តទៀតថា​៖​លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ​ក៏មាន​សត្វ​គោ​ដើរ​ឆ្លងថ្នល់​ធ្វើ​រថយន្ត​កុងតឺន័រ​ខាងលើ​នោះ​រេច​ង្កូ​ច​ទៅបុក​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​ដែល​ខូច​ឈប់​នៅ​អែប​ចិញ្ចើមផ្លូវ​រេ​គូទ​មកលើ​ថ្នល់​ស្របពេលនោះ​មាន​រថយន្ត​ម៉ាក សាំង​យ៉ុង ពណ៌​ស ស្លាក​លេខ ភ​.​ព ២AK ៥០៦១ បាន​បុក​សឺ​មី​រឺ​ម៉ក​រថយន្ត​កុងតឺន័រ​ពីក្រោយ បើកបរ​ដោយ​ឈ្មោះ សែម ធី​រ៉ាត់ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ភូមិប​ន្លា​ស្អិត ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្ត ស្វាយរៀង និង​អ្នករួមដំណើរ​០១ នាក់ ឈ្មោះ​ម៉េង គុយ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ រស់នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​រងរ​បួស​ធ្ងន់​ទាំំ​ង​២​នាក់​តែម្តង​។

​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រួចមក​រថយន្ត​កុងតឺន័រ​ដែល​ចត​នៅ​អែប​ចិញ្ចើមថ្នល់​នោះបាន​បើក​ចេញពី​កន្លែងកើតហេតុ​ដោយ​ពុំមាន​បង្ក​ការខូចខាត​ធ្ងន់​ដល់​រថយន្ត​ឡើយ​។​

​ករណីនេះ​អ្នករងរបួស​ទាំងពីរ​ទៅ​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន​(​បាវិត​)​។ ចំណែកឯ​មធ្យោបាយ​ទាំងពីរ​រក្សាទុក​នៅ​កន្លែងកើតហេតុ (​រថយន្ត​ទាំងពីរ​គ្រឿង ខូចខាត ស្រាល ១​គ្រឿង និង​ធ្ងន់ ១​គ្រឿង )​៕B/