​រដ្ឋបាល​ខណ្ឌឫស្សីកែវ​ទទួល​ម៉ូតូ​កង់​បី​៧​គ្រឿង​ពី​អភិបាល​រាជធានី​ភ្នំពេញ​ដើម្បី​ប្រមូល​សំរាម​

517
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​អភិបាលខណ្ឌ​ឫស្សីកែវ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​វេច​ខ្ចប់​ទុកដាក់​កាកសំណល់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។​ធ្វើយ៉ាងណា​ជួយ​បញ្ចេញ​រាល់​កាក​សំរាម​ទាំងនោះ​ទៅតាម​ពេលវេលា​កំណត់​។​សម្រាប់​ក្រុមការងារ​ពាក់ព័ន្ធ​ងាយស្រួល​ដឹកជញ្ជូន​ប្រមូល​សំរាម​ចេញ​ក្នុង​ការចូលរួម​ឲ្យ​បាន​ផុសផុល​ទាំងអស់គ្នា ដើម្បី​ថែរក្សា​អនាម័យ ក្នុងទិសដៅ​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ទីក្រុង​។

​នេះ​ជាការ​អំពាវនាវ​របស់​លោក​ជា​ពិសី​ធ្វើឡើង​នៅ​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​បន្ទាប់ពី​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ​ទទួលបាន​ម៉ូតូ​កង់​បី​ចំនួន​៧​គ្រឿង​ដែលជា​អំណោយ​ផ្ទាល់​របស់លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​។​ជាមួយគ្នានេះ​រដ្ឋបាល​ស​ង្កា​ត់​ទាំង​៧​នៃ​រដ្ឋបាល​ខណ្ឌឫស្សីកែវ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​អភិបាល​រាជធានី​ភ្នំពេញ​ដែល​បានផ្ដល់​ម៉ូតូ​កង់​បី​ចំនួន​៧​គ្រឿង​។​

​ក្នុងការ​យកចិត្តទុកដាក់​អំពី​បញ្ហា​អនាម័យ​បរិស្ថាន​«​កាកសំណល់​សំរាម​»​ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ទីក្រុង​បន្ទាប់ពី​ក្រុមមន្ត្រី​ពាក់ព័ន្ធ​នាំគ្នា​ផ្សព្វផ្សាយ​ដាក់ពង្រាយ​ធុងសំរាម​ចំនួន​ជាង​២០០​។​ចាប់ពី​ជុំវិញ​បរិ​ណ​សួន​ប្រជាធិបតេយ្យ​រហូត​ទៅដល់​ខាងមុខ​មន្ទីរពេទ្យបង្អែក​សម្ដេចឪ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​នា​សង្កាត់​ឫស្សីកែវ និង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។​

​សូមជម្រាបថា​ក្នុងការ​ផ្សព្វផ្សាយ​បញ្ហា​អនាម័យ​ទុកដាក់​សំរាម​ឲ្យ​មាន​របៀបរៀបរយ​និង​ដើម្បី​លើកកម្ពស់​សោ​ភ័​ណ្ឌ​ទីក្រុង កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ជា ពិសី បានលើកឡើង អំពី​បញ្ហា​សំរាម គឺជា​បញ្ហា​រួមមួយ ដោយ​ទាមទារ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ចូលរួម​ផុសផុល​ទាំង​អាជ្ញាធរ​មូលដ្ឋាន​។

ក៏ដូចជា​ក្រុមហ៊ុន​ប្រមូល​សំរាម​សំខាន់​ជាង​នេះនោះ​គឺ​បញ្ហា​កាកសំណល់​សំរាម​មិនមែនជា​បញ្ហា​របស់​បុគ្គ​ល​ណា​ម្នាក់​ដោះស្រាយ​នោះទេ​។​ប៉ុន្តែ​ជា​បញ្ហា​របស់​សាធារណជន​ទូទៅ​ដែលជា​អ្នក​វិច​ខ្ចប់​ទុកដាក់​សំរាម ក្នុង​ធុង​ឱ្យបាន​ត្រឹមត្រូវ គឺ​ផ្ដើមចេញពី​ក្រុមគ្រួសារ​យើងទាំងអស់គ្នា​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ