ច​ន ធើ​រី បដិសេធ​មិន​លេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដើម្បី​គេច​ពី​ជំនួប​ជាមួយ​ក្រុម​ឆេ​ល​ស៊ី​

1189
ចែករម្លែក

​លោក ផូ​ល ក្លេ​មិន (Paul Clement) គ្រូបង្វឹក​របស់​ក្លិប Swansea បាន​បង្ហើប​ប្រាប់ថា ច​ន ធើ​រី (John Terry) សម្រេចចិត្ត​លេង​នៅ​ក្របខណ្ឌ Championship ដោយសារតែ​កីឡាករ​រូបនេះ​មិន​ចង់ ប្រឈមមុខ​ជាមួយ​ក្រុម​ចាស់​ឆេ​ល​ស៊ី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ធើ​រី វ័យ​៣៦​ឆ្នាំ​នឹងចូលរួម​ជាមួយ​ក្លិប Aston Villa នៅ​រដូវ​កាល​ថ្មី​នេះ បន្ទាប់ពី​ចប់​កិច្ចសន្យា ជាមួយ​ពហុកីឡាដ្ឋាន Stamford Bridge ។​
​ ​
​មានការ​ចាប់អារម្មណ៍​ច្រើន​ចំពោះ​អតីត​ប្រធាន​ក្រុម​ឆេ​ល​ស៊ី​រូបនេះ ហើយ​ក្លិប Swansea និង​ក្លឹប Bournemouth ស្ថិតក្នុង​ចំណោម​ក្លឹប​កំពូល​ដែល​តាម​ចែ ចង់ ធើ​រី ប៉ុន្តែ​កីឡាករ​រូបនេះ​សម្រេច​ផ្ទេរ មកលេង​នៅ​ក្របខណ្ឌ​កម្រិត​ទាប​មួយ​។​
​ ​
​លោក ក្លេ​ប​មិន បានបញ្ជាក់​ពី​មូល​ហេតុថា ធើ​រី មិន​ចង់​ប្រឈមមុខ​ជាមួយនឹង​អតីត​ក្លឹប​ដែល​ខ្លួន ធ្លាប់​លេង​ជាមួយ​២២​ឆ្នាំ​។​
​ ​
​តាម​គេហទំព័រ dailmail.co.uk កាលពី​ថ្ងៃទី​០៣​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា អ្នក​ទាំងពីរ​ធ្លាប់ ធ្វើ​ការងារ​រួមគ្នា នៅពេល​លោក ក្លេ​មិន ធ្វើជា​ជំនួយការ​របស់លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) នៅ​ពហុ​កីឡដ្ឋាន Stamford Bridge និង​បាន​ពិភាក្សា​ពី​អនាគត​របស់​កីឡាករ រូបនេះ​កាលពីដើម​រដូវក្តៅ​នេះ​។​
​ ​
​លោក ក្លេ​មិន បាន​និយាយថា “​តាម​ការយល់ឃើញ​រប​ស់​ខ្ញុំ​អំពី​ស្ថានភាព​នេះ​គឺថា ដោយសារតែ ទំនាក់ទំនង​រវាង ច​ន ធើ​រី និង​ក្លឹប​ឆេ​ល​ស៊ី ដូច្នេះ​គាត់​មាន​អារម្មណ៍​ពិបាក​នឹង​ធ្វើជា​អ្នក​ប្រកួត ប្រជែង​ជាមួយ​ពួកគេ​នៅ​ក្របខណ្ឌ​ព្រី​មី ញ៉េ​លី​ក​”៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

​ខ្សែការពារ ច​ន ធើ​រី (John Terry)

ទីតាំងផ្សាយពាណិជ្ជកម្ម