​សង្គម​ស៊ីវិល​ប្រទេស​ចិន​សកម្ម​ជួយ​ដល់​កុមារ​កម្ពុជា​ដែលមាន​ជំងឺ​បេះដូង​ពី​កំណើត​

592
ចែករម្លែក

ដោយ​មូល​សម្បត្តិ​៖​ភ្នំពេញ​៖​រយៈពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​ស្នាក់ការ​អង្គការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឥរិយាបថ​និង​សុខភាព​សិក្សា​YUNDI​មាន​រៀបចំ​កម្មវិធី​ពិនិត្យ​តាមដាន​សុខភាព​បេះដូង​ជូន​ដល់​កុមារ​ចំនួន​២៦​រូប​។​ពួកគាត់​មកពី ខេត្តបន្ទាយមានជ័យ​, ព្រះសីហនុ​, ព្រៃវែង​, ក្រចេះ​,​តាកែវ​,​កំពត​,​ស្វាយរៀង​,​កំពង់ស្ពឺ​,​កំពង់ឆ្នាំង​,​ព្រះវិហារ​,​កណ្តាល​,​កំពង់ចាម​,​បាត់ដំបង​,​និង​រាជធានី​ភ្នំពេញ​។​ដែល​សង្ស័យថា​មាន​ជំងឺ​បេះដូង​ចំហ​ពី​កំណើត​បានមក​ពិនិត្យ​អេកូ​សាស្ត្រ​នៅ​ទីតាំង​ស្នាក់ការ​របស់​អង្គការ​YUNDI​។

លោក​វេជ្ជបណ្ឌិត​ឈុន​សារ៉ាត់​អ្នកជំនាញ​ឯកទេស​អេកូ​សាស្ត្រ​បាន​ថ្លែង​បញ្ជាក់ថា​កុមារ​ទាំងនេះ​ពិតជា​មានសំណាង​យ៉ាងខ្លាំង​ដែល​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ពី​អង្គការ​YUNDI​ក្នុង​បេសកកម្ម​របស់ខ្លួន​នៅ​កម្ពុជា​ជួយ​ដល់​កុមារ​ដែលមាន​ជំងឺ​បេះដូង​ចំហ​ពី​កំណើត​។​

លោក​ក៏​រីករាយ​ក្នុងការ​ចូលរួម​ជា​ចំណែក​មួយ​លើ​ការតាមដាន​សុខភាព​ជូន​ដល់​កុមារ​កម្ពុជា​ដែលមាន​ជំងឺ​នេះ​។​ជាពិសេស​រយៈពេល​៣​ថ្ងៃនេះ​បាន​ពិនិត្យ​ជូន​កុមារ​ទាំង​២៦​រូប​ដែល​នេះ​ជាការ​ចូលរួមចំណែក​ដ​ល់​ការកាត់បន្ថយ​អត្រា​កុមារ​កម្ពុជា​ដែលមាន​ជំងឺ​បេះដូង​។​តាមរយៈ​ការវះកាត់​និង​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​បេះដូង​ខេត្ត​យូ​ណាន ប្រទេស​ចិន​។

​លោក​ឡ​ជឺ​(LUOZHI)​ប្រធាន​អង្គការ​YUNDI​បាន​សាទរ​នឹង​សមិទ្ធផល​ដែល​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា​-​ចិន​ដែល​បានរួម​កម្លាំង​គ្នា​ក្នុង​កិច្ចសហការ​ដើម្បី​បង្កើន​កម្លាំង​មនុស្សធម៌​ជួយ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​ជាការ​រួមចំណែក​បង្កើន​នូវ​ទំនាក់​ទំនងជា​មេត្រីភាព​រវាង​ប្រជាជាតិ​នៃ​ប្រទេស​យើង​ទាំងពីរ កម្ពុជា​-​ចិន​។​
​បាន​ពង្រីក​នូវ​ស្មារតី​នៃ​ការតភ្ជាប់​ដួងចិត្ត​រវាង​ប្រជាជន​ចិន​និង​ប្រជាជន​កម្ពុជា​តាមរយៈ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​និង​ផ្លូវ​ទៀតផង​។

​លោកស្រី​កៃ​សា​រ៉ស់​ដែល​ត្រូវជា​ម្តាយបង្កើត​របស់​កុមារា​រី​ក្រៃ​យ៉ា​ជនជាតិខ្មែរ​អ៊ីស្លាម​រស់នៅ​ក្នុងភូមិ​អូរ​លយ​ឃុំ​ឈូកស​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់ថា​កូនប្រុស​របស់លោក​ស្រី​ក៏ដូចជា​កុមារ​ចំនួន​៦​រូប​ផ្សេងទៀត​។​ត្រូវ​បានដឹង​រួចជាស្រេច​ថា​មាន​ជំងឺ​បេះដូង​ពី​កំណើត​ហើយ​តែង​បាន​ស្វះស្វែងរ​កនូវ​វិធី​ដើម្បី​បាន​ព្យាបាល​ជំងឺ​ដល់​កូន​របស់ខ្លួន​។​

​ជា​ភ័ព្វសំណាង​ដែល​បានទទួល​ព័ត៌មាន​ពី​គេហទំព័រ​ផ្លូវការ​របស់​អង្គការ​YUNDI​នៅលើ​បណ្តាញ​Facebook​ទើប​លោកស្រី​ក៏ដូចជា​អាណាព្យាបាល​កុមារ​ដទៃទៀត​បាន​នាំ​កូន​របស់ខ្លួន​មក​បញ្ជាក់​ពី​គ្រូពេទ្យ​ជំនាញ​។​ជា​លទ្ធផល​កូន​របស់​លោកស្រី​រួមទាំង​កុមារ​ដទៃទៀត​ត្រូវបាន​អង្គការ​YUNDI​គ្រោង​នឹង​បញ្ជូនទៅ​ធ្វើការ​វះកាត់​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បេះដូង​FUWAI​ខេត្ត​យូ​ណាន​ដោយ​រាល់​ការចំណាយ​ទាំងអស់​រួមទាំង​លិខិតឆ្លងដែន​។​

ទិដ្ឋាការ​សំបុត្រ​យន្តហោះ​ការ​ស្នាក់នៅ​ការហូបចុក​និង​ការចំណាយ​ដទៃទៀត​ទាំង​មុនពេល​ទាំង​ក្នុងពេល​និង​ទាំង​ក្រោយពេល​វះកាត់​និង​ព្យាបាល​ជា​បន្ទុក​របស់​ទាំងស្រុង​ពី​មន្ទីរពេទ្យ​បេះដូង​FUWAI និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​យូ​ណាន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម