​ក្រុមហ៊ុន​ឯកជន​ចូលរួម​ជួយឧបត្ថម្ភ​ទូក​ក្នុង​ពិធីបុណ្យ​អុំទូក​

434
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រុមហ៊ុន​ឯកជន​មួយ​គឺ​ក្រុមហ៊ុន​សែ​ល​កាត​កាលពី​ថ្ងៃទី​៩​ខែវិច្ឆិកា ឆ្នាំ ២០១៩ បានប្រកាសថា​ខ្លួន​នឹងចូលរួម​ឧបត្ថម្ភ​ទូកប្រណាំង​ចំនួន​១៥​នៅ​រាជធានី​ភ្នំពេញ​នៅ​អំឡុងពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ឆ្នាំនេះ​។​

​នេះ​គឺជា​ឆ្នាំ​ទី​៣​ជាប់​គ្នា​ហើយ​ដែល​សែ​ល​កាត​បានផ្ដល់​ការគាំទ្រ​ទៅដល់​ការរៀបចំ​នៃ​ពិធីបុណ្យ​អុំទូក​ទាំងមូល​តាមរយៈ​ការគាំទ្រ​ក្រុម​កីឡាករ​ប្រណាំងទូក​ជាច្រើន​។​កម្ម​ពិធី​ពិសេស​ដើម្បី​អបអរសាទរ​បុណ្យអុំទូក​ក៏ដូចជា​ដើម្បី​ជូនពរ​ក្រុម​កីឡាករ​ប្រណាំងទូក​ទាំងអស់​ឱ្យ​ទទួលបាន​ជោគជ័យ​។​ក្នុង​ពិធី​នេះដែរ​មាន​កីឡាករ​ប្រណាំង ទូក​៣០០​នាក់​បាន​ចូលរួម​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​លោក​អៀន​វ៉ាត​សុន​បាន​និយាយថា​៖“​ពិធីបុណ្យ​អុំទូក​គឺជា​ពេលវេលា​ដ៏​ល្អ​ដល់​សែ​ល​កាត ក្នុងការ​បរិច្ចាគ​ទៅវិញ​ដល់ សហគមន៍​ដែល​យើង​បាន​បម្រើ​អស់​រយៈពេល ២២​ឆ្នាំ​កន្លងមកនេះ​។ កម្មវិធី​នេះ​ធ្វើឱ្យ​ប្រទេស​កម្ពុជា និង​សែ​ល​កាត មាន​មោទនភាព​ជា​រៀងរាល់ឆ្នាំ​។ ពិធីបុណ្យ​អុំទូក​បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​ប្រពៃណី​ខ្មែរ​និង​ជាការ​អបអរ​នូវ​ការ​ប្រសព្វ​គ្នា​នៃ​ទន្លេ​ទាំង​បួន​នៅ​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា​ក្រៅពី​ការប្រណាំង​ទូក​ឆ្នាំ​នេះដែរ​សែ​ល​កាត​នឹង​រៀបចំ​ការប្រកួត​លេង​ហ្គេម​ពិសេស​មួយ​សម្រាប់​យុវជន នោះ​គឺ ការលេង​ហ្គេម Mobile Legends Bang Bang(MLBB)​មិត្តភាព​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ សួន​វត្ត​បុ​ទម​ពីថ្ងៃ ១០ ដល់ ១២ ខែវិច្ឆិកា​ឆ្នាំ​២០១៩​ខាងមុខនេះ​៕S/

​ ​ ​ក្រុមហ៊ុន​សែ​ល​កាត​ជួយឧបត្ថម្ភ​ទូកប្រណាំង ចំនួន ១៥ នៅ​រាជធានី​ភ្នំពេញ​

ទីតាំងផ្សាយពាណិជ្ជកម្ម