​ពិធី​ទទួលទាន​អំបុក​ថ្ងៃ​៩​វិច្ឆិកា​នៅ​បន្ទាយមានជ័យ​ធ្វើ​នៅ​ច្រើន​កន្លែង​

471
ចែករម្លែក

ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ការ​ប្រារព្ធ​ពិសារ​អំបុក​កត​ព្វ​កិច្ច​តេ​ជោ​សន្តិភាព​”​ការពារជាតិ​សាសនា ព្រះមហាក្សត្រ ” កាល​ថ្ងៃ​៩​វិច្ឆិកា​នៅ​ខេត្តបន្ទាយមានជ័យ​ធ្វើ​នៅ​ច្រើន​កន្លែង​តាំងពី​វត្ត​អារាម តា​មិ​ឯកជន​ទីកន្លែង​សាធារណៈ​ប៉ុស្តិ៍​អធិការដ្ឋាន​ស្នងការដ្ឋាន​មូលដ្ឋាន​បន្ទាយ​បញ្ជាការដ្ឋាន​ច្រកព្រំដែន ភូមិ​ឃុំ​សង្កាត់ ស្រុក​ក្រុង ខេត្ត​។

​ក្នុងនោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​និង​សហការី​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រី​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ម​ន្ទិ​រ​អង្គភាព​នានា​ក្នុង​ខេត្ត​។​នាឱកាស​នោះ​ក័​មានការ​ប្រគុំ​តន្ត្រី​ច្រៀង​រាំ​កំសាន្ត​ផងដែរ ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម