​ថ្ងៃបុណ្យ​អុំទូក​ម្ចាស់​ដើរលេង​បាត់​ភ្លើង​ឆេះ​ហាង​អស់​២​ខ្នង​

474
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ហាង​លក់​សម្ភារ​ទូរស័ព្ទ​និង​ហាង​កាត់សក់​ជាប់​គ្នា​មួយកន្លែង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២០០២​ក្នុងភូមិ​បុរី​កម្មករ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ត្រូវ​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍​បាញ់​ពន្លត់​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​ម្ចាស់​ហាង​ក៏បាន​នាំគ្នា​ដើរលេង​បាត់អស់​ក្នុង​ពិធីបុណ្យ​អុំទូក​។​លុះដល់​ម៉ោង​កើតហេតុ​ស្រាប់​តែមាន​ផ្សែងហុយ​ព្រមទាំង​ចេញ​ជា​អណ្ដាតភ្លើង​ឆេះ​ចេញពី​ខាងក្នុង​ហាង​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​បាញ់​ពន្លត់​។

​ក្នុងករណី​អគ្គិភ័យ​នេះ​សមត្ថកិច្ច​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​អស់​ចំនួន​៤​គ្រឿង​ដើម្បី​បាញ់​ពន្លត់​ក៏​រលត់ទៅវិញ​ជា​ស្ថាពរ​ត្រឹម​រយៈពេល​ប្រហែល​កន្លះ​ម៉ោង​។​ចំពោះ​មនុស្ស​វិញ​ក៏​មិនមាន​អ្នកណាម្នាក់​រងរបួស​ទេ​គ្រាន់តែ​ខូចខាត​សម្ភារ​ក្នុង​ហាង​ទាំង​២​។​ដោយមាន​គ្រឿង​ទូរស័ព្ទ​មួយចំនួនធំ​និង​ម៉ូតូ​ធំ​មួយ​គ្រឿងក្នុង​ហាង​កាត់សក់​។​រីឯ​ចំពោះ​មូលហេតុ​ក្នុងករណី​អគ្គិភ័យ​នេះ​សមត្ថកិច្ច​ជំនាញ​នៅ​មិនទាន់​ដឹង​នោះទេ ដោយ​ក្រុមការងារ​ជំនាញ​កំពុងតែ​ស្រាវជ្រាវ​រកមើល​បន្ថែម​ទៀត ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម