​ភ្ញៀវទេសចរ​តិចតួច​ដើរលេង​ក្នុងស្រុក​និង​ចេញ​ក្រៅប្រទេស​អំឡុង​បុណ្យអុំទូក​

630
ចែករម្លែក

ដោយ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​នៅ​ខេត្តបន្ទាយមានជ័យ​មាន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​តិចតួច​ដើរលេង​ក្នុងស្រុក​និង​ចេញ​ក្រៅប្រទេស​ក្នុងអំឡុង​បុណ្យអុំទូក​បណ្តែតប្រទីប​អកអំបុក​សំពះ​ព្រះ​ខែ​ថ្ងៃទី​៩​ដល់​១២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​តាម​ការពិនិត្យ​និង​យក​ព័ត៌មាន​ឃើញថា​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តជាតិ​បាន​ថយចុះ​យ៉ាងគំហុក​ក្នុង​ដំណើរ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ឬ​ទីដៅ​ទស្សនា​ក្នុងស្រុក​និង​ចេញទៅ​ប្រទេស​ថៃ​។​

មន្ត្រីនគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១០​ខែវិច្ឆិកា​ថា​តាំងពី​ថ្ងៃទី​៨​ខែវិច្ឆិកា​មក​ចំនួន​អ្នកដំណើរ​ជា​ពលរដ្ឋ​ក៏​ដូច​ភ្ញៀវទេសចរ​ជនជាតិខ្មែរ​និង​បរទេស​ដែល​ចេញចូល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បាន​ធ្លាក់ចុះ​ដ៏​គំហុក​។​សូម្បី​ភ្ញៀវ​ជនជាតិ​ថៃ​មកលេង​ល្បែង​ដូច​សព្វមួយដង​នៅ​កាស៊ីណូ​នានា​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ក៏មាន​តិចតួច​ដែរ​។​

មន្ត្រី​ដដែល​បាន​បន្តថា​លុះដល់​ថ្ងៃទី​៩​វិច្ឆិកា​ជា​បុណ្យ​ឯករាជ្យ​ជាតិ​និង​ជា​ព្រឹត្តិការណ៍​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ដែល​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​មាន​ទណ្ឌិត​សមរង្សី​ជា​មេខ្លោង​និង​បក្ខពួក​បានប្រកាសថា​ធ្វើ​មាតុភូមិនិវត្តន៍​មក​ប្រទេស​កម្ពុជា​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​កងកម្លាំង​ចម្រុះ​បាន​ឈរជើង​និង​ពង្រាយ​ពង្រឹង​សន្តិសុខ​ដ៏​ច្រើន​ស្អេកស្កះ​នោះ​ចំនួន​អ្នកដំណើរ​និង​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មាន​ត្រឹម​រាប់រយ​នាក់​ដែល​ឆ្លងដែន​ទៅមក​។​

​លោក​បាន​បន្តថាៈ​លុះ​ពេល​បន្ទាប់មក​ពិសេស​ក្នុងអំឡុង​ព្រះរាជ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​ថ្នាក់ជាតិ​ថ្ងៃទី​៩​ដល់​១២​ខ​ឬ​វិច្ឆិកា​ឆ្នាំ​២០១៩ នេះ​ទាំង​អ្នកដំណើរ​ធម្មតា​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មាន​កាន់តែ​តិចតួច​ក្នុងការ​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា​សឹងតែ​គ្មាន​តែម្តង ដែល​ពួកគេ​ទៅ​បុណ្យអុំទូក​នៅ​រាជ​ធ​នី​ភ្នំពេញ​៕S/

រូប​ថ​តៈ​មាន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​តិចតួច​ដើរលេង​ក្នុងស្រុក​និង​ចេញ​ក្រៅប្រទេស​ក្នុងអំឡុង​បុណ្យអុំទូក​ថ្នាក់ជាតិ​, សឹង​គ្មាន​អ្នក​មក​មើល​បុណ្យអុំទូក​នៅ​រាជធានី​ភ្នំពេញ (​រូប​ភ្នំ​ស្វាយ )​