អា​សេណ​ល​គ្រោង​ដាក់សំណើ​៧០​លាន​ផោន​សម្រាប់​កីឡាករ ម៉ា​ទីន និង កា​វ៉ាល​ហូ របស់​ក្លិប Sporting CP

990
ចែករម្លែក

​តាម​ព័ត៌មាន​ថា ក្លិប​អា​សេណ​ល​កំពុង​ត្រៀម​ដាក់សំណើ​៧០​លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ​ពីររូប ហ្គេ​ល​សិន ម៉ា​ទីន (Gelson Martins) និង វី​លលៀម កា វ៉ាល​ហូ (William Carvalho) ។​
​ ​
​លោក អា​សេន វែង​ហ្គើ បាន​ត្រៀមខ្លួន​ចំណាយ​ប្រាក់​ដើម្បី​ផ្ទេរ ម៉ា​ទីន វ័យ​២២​ឆ្នាំ​និង​ខ្សែបម្រើ​ការពារ កា​វ៉ាល​ហូ វ័យ​២៥​ឆ្នាំ ខណៈពេល​ក្រុម​កាំភ្លើង​ធំ​នេះ​ប្រឈមមុខ​នឹង​ការ​អ​វត្ត​មា​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​យ៉ាងហោចណាស់​មួយ​រដូវ​កាល​។​
​ ​
​អ្នកគាំទ្រ​ក្រុម​កាំភ្លើង​ធំ​ប្រាកដជា​បិទមាត់​ហើយ ប្រសិនបើ​លោក វែង​ហ្គើ អាច​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette) ក្នុងតម្លៃ​៤៤​លាន​ផោន​ពី​ក្លឹប Lyon នៅ​សប្តាហ៍​នេះ​។​
​ ​
​លោក Jean Michel Aulas ប្រធាន​ក្លឹប Lyon បាន​និយាយថា “​កិច្ច​ព្រម ព្រៀង​ផ្ទេរ ឡា​កា​ហ្សិត មកកាន់​អា​សេណ​លអាច​នឹង​សម្រេច​ក្នុង​រយៈពេល​មួយ ឬ​ពីរ​ថ្ងៃ​ទៀត​”​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ម៉ា​ទីន រកបាន​៧​គ្រាប់​ក្នុងការ​បង្ហាញមុខ​៤៣​លើក គ្រប់ការ​ប្រកួត​កាលពី​រដូវ កាល​មុន​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ វី​លលៀម កា​វ៉ាល​ហូ (William Carvalho) និង​ហ្គេ​ល​សិន ម៉ា​ទីន (Gelson Martins)

ទីតាំងផ្សាយពាណិជ្ជកម្ម