Real Madrid កំពុង​ថ្លឹងថ្លែង​ផ្ទេរ​ខ្សែប្រយុទ្ធ ឃី​លៀន អឹម​បា​ប៉េ

320
ចែករម្លែក

​ក្លឹប Real Madrid កំពុង​ថ្លឹងថ្លែង​លទ្ធភាព​ផ្ទេរ​កីឡាករ​ឆ្នើម ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) របស់​ក្លឹប Paris Saint Germain ក្នុងតម្លៃ​៣៤៣​លាន​ផោន​។​
​ ​
អឹម​បា​ប៉េ ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​លទ្ធភាព​ផ្ទេរ​ដែលមាន​កញ្ចប់​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់​នៅ រដូវក្តៅ​នេះ ស្របពេល​ក្លឹប Real Madrid និង​ក្លឹប​Liverpool ស្ថិតក្នុង​ចំណោម​ក្រុម​ដែល​គេ​ជឿថា ចង់បាន​កីឡាករ​ជើងឯក​វើ​ល​ខាប់​របស់​បារាំង​រូបនេះ​។​
​ ​
គេ​ជឿថា អឹម​បា​ប៉េ វ័យ​២០​ឆ្នាំ​នឹងត្រូវ​បង្ខំចិត្ត​ផ្ទេរ​ទៅ​ពហុកីឡាដ្ឋាន Bernabeu ដើម្បី​សម្រេច​ក្តី សុបិន​របស់ខ្លួន បន្ទាប់ពី​មានការ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ មុនពេល​កីឡាករ​រូបនេះ​ចូលរួម ជាមួយ​ក្លឹប PSG ។​
​ ​
​មានការ​អះអាងថា ក្លឹប Real Madrid កំពុង​ពិចារណា​កិច្ចព្រមព្រៀង​ផ្ទេរ​តម្លៃ​៣៤៣​លាន​ផោន ដើម្បី​នាំយក​ខ្សែប្រយុទ្ធ​ឆ្នើម​ចេញពី​ទីក្រុង​ប៉ារីស​។ ប្រសិនបើ​កិច្ចព្រម ព្រៀង​ផ្ទេរ​នេះ​លេចចេញ ជា​រូបរាង​មែន​នោះ វា​នឹង​ក្លាយជា​តម្លៃ​ខ្ពស់បំផុត​ក្នុង​ពិភព លោក គឺ​ច្រើនជាង​តម្លៃ​ផ្ទេរ​ដែល PSG បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ នី​ម៉ា ពី​ក្លឹប Barcelona ក្នុងតម្លៃ​១៩៨​លាន​ផោន​កាលពី​ឆ្នាំ​២០១៧​។​
​ ​
កាលពី​ដើមខែ​នេះ គ្រូបង្វឹក​ក្លឹប Real Madrid លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) បាន​បដិសេធ​ការព្យាយាម​នាំយក អឹម​បា​ប៉េ ខណៈពេល​លោក​បន្ត​ផ្តោត​ការយកចិត្តទុកដាក់ លើ​ក្រុម​ដែលមាន​ស្រាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ​ឆ្នើម ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe)

ទីតាំងផ្សាយពាណិជ្ជកម្ម