​ព្រឹទ្ធសភា​អាមេរិក​ព្រមាន​ដាក់​ទណ្ឌ​កម្ម​លើ​រុស្ស៊ី ប្រសិន​រុស្ស៊ី​លក់​អាវុធ​ប្រឆាំង​យន្តហោះ​ទៅឱ្យ​ប្រទេស​បរទេស​ណាមួយ​

4744
ចែករម្លែក
  • 99
    Shares

សមាជិកសភា​អាមេរិក​មួយក្រុម​ដែល​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា លោក Bob Menendez បាន​ប្រាប់​ក្រសួងការបរទេស​អាមេរិក ថា ការលក់​ប្រព័ន្ធ​ការពារ​ប្រឆាំង​យន្តហោះ​S-400 ដោយ​រុស្ស៊ី​នោះ​នឹង​ជំរុញឱ្យមាន​ចំណាត់ការ​ដាក់ទណ្ឌកម្ម​ជាថ្មី​លើ​ប្រទេស​នេះ ដូច​មាន​​ចែង​ក្នុង​ច្បាប់​ប្រឆាំង​សត្រូវ​អាមេរិក​តាមរយៈ​ការដាក់ទណ្ឌកម្ម ហៅថា​CAATSA​។​

​ក្រុម​សមាជិកសភា​អាមេរិក​នេះ បានស្នើ​ឱ្យ​ក្រសួងការបរទេស​អាមេរិក​ផ្តល់​សេចក្តី​វិភាគ​លម្អិត​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​កិច្ចចរចា​ស្តី​​ពី​ការលក់​អាវុធ​S-400 របស់​រុស្ស៊ី​នេះ ជាមួយ​ប្រទេស​ចិន តួ​ក​គី ឥណ្ឌា អារ៉ាប់​ប៊ី​សា​អូឌីត កាតា និង ប្រទេស​ដទៃទៀត​។​

​ក្រុម​សមាជិក​ភា​អាមេរិក បាន​និយាយថា រុស្ស៊ី​បាន​កំពុង​ធ្វើ​កិច្ចព្រមព្រៀង​លក់​អាវុធ​របស់ខ្លួន​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​។​

​លោក Bob Menendez និង​សមាជិកសភា​មួយចំនួនទៀត បានទាមទារ​ព័ត៌មាន​អំពី​ថា​តើ​ក្រសួងការបរទេស​បាន​កំពុង​រារាំង​ការ​​លក់​អាវុធ​S-400 ដោយ​រុស្ស៊ី ដែល​ឬទេ ៕​ដោយ​៖​សុខា

​ប្រព័ន្ធ​អាវុធ​ប្រឆាំង​យន្តហោះ​S-400 របស់​រុស្ស៊ី កំពុង​ធ្វើអោយ​អាមេរិក​ព្រួយបារម្ភ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ