​បញ្ហា​កើតឡើង​មួយចំនួន​ក្នុង​ខេត្តស្វាយរៀង​ដែល​ត្រូវ​ដោះស្រាយ​

254
ចែករម្លែក

វ៉ៃ​គោ​/​ស្វាយរៀងៈ​លោក​តូច​ប៉ូ​លី​វ៉ា​អភិបាលរង​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​បាន​ថ្លែងថា​បញ្ហា​មួយចំនួន​បានកើត​ឡើង​នៅក្នុង​ខេត្ត​និង​កំពុងធ្វើការ​ដោះស្រាយ​មាន​ចំនួន​៦​ចំណុច​ដូចជា​។​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​ការប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅតែ​បន្ត​កើតមាន​។​

​ការផ្ទេរ​មុខងារ​មួយចំនួន​មកឱ្យ​រដ្ឋបាលក្រោម​ជាតិ​នៅ​មិនទាន់បាន​ពេញលេញ​គឺមាន​ការខ្វះខាត​ថវិកា ខ្វះ​ធនធានមនុស្ស​និង​ខ្វះ​លិខិតបទដ្ឋាន​គតិយុត្តិ​គាំទ្រ​។​កើតមាន​គ្រោះមហន្តរាយធម្មជាតិ​ដូចជា​ការរាំងស្ងួត​ទឹកជំនន់​ខ្យល់​កន្ត្រាក់​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការបង្កបង្កើន​ផល​ស្រូវ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

ទំនាស់​ដីធ្លី​ការរំលោភ​កាន់កាប់​ដី​ព្រែក​បឹង​អូរ​និង​ដី​ចំណី​ថ្នល់​នៅតែ​បន្ត​កើតមាន​។​ការគ្រប់គ្រង​កាកសំណល់​នៅតាម​ទីប្រជុំជន​និង​នៅតាម​រោងចក្រ​សហគ្រាស​មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​និង​ការចូលរួម​នៅមានកម្រិត​។​នៅតាម​ស្រុក​-​ក្រុង​មួយចំនួន​មិនទាន់មាន​ទីលាន​ចាក់សំរាម​ទៅតាម​លក្ខណៈ​បច្ចេកទេស និង​គ្មាន​ក្រុមហ៊ុន​ប្រមូល​សំរាម​។​

​លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​ដែល​ស្ថិតនៅក្នុង​បរិវេន​វត្ត​ស្វាយជ្រំ ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​សូមបញ្ជាក់​ផងដែរ​ថាៈ​នៅក្នុង​វេទិកា​នេះ​បងប្អូន​ប្រជាពលរដ្ឋ​បានលើកឡើង​នូវ​បញ្ហា​មួយចំនួន​ក្នុង​មូលដ្ឋាន​។​អស់លោក​លោកស្រី​ប្រធាន​អនុប្រធាន​មន្ទីរ​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​ទទួលយក​សំណូមពរ​និង​បញ្ហា​ប្រឈម​ហើយ​បាន​ដោះស្រាយ​នៅ​ចម្ងល់​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បានលើកឡើង​រួមមាន​

​បញ្ហា​ការធ្វើ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅមាន​ភាពយឺតយ៉ាវ​កង្វះខាត​ភ្លើង​ចូល​តាម​ភូមិ ក្នុង​ឃុំ​ទាំង​១៦​។​បញ្ហា​ការ​បោះចោល​សម្រាម​គ្មាន​សណ្ដាប់ធ្នាប់​ពាសវាល​ពាសកាល​។​ការ​វាស់ដី​ចង់​ជា​ប្រព័ន្ធ នៅ​មិនទាន់បាន​គ្រប់​ភូមិ​។​បញ្ហា​ទំនាស់​ដីធ្លី​នៅ​សាលា​បឋម​កៀន​តា​សី​វ​។​ស្ដារ​ប្រឡាយទឹក និង​ត​ភ្ជាប់​ប្រឡាយទឹក​នៅ​ឃុំ​ស្វាយ​យា ជាមួយ​ខេត្តព្រៃវែង​

​បញ្ហា​មិនទាន់​បើក​ឱ្យ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ឈើទាល​ដោយ​មិនទាន់​ចុះ​អាជ្ញាប័ណ្ណ​បញ្ហា​ករណី​បង់ប្រាក់​ផ្ដាច់​មុន​កំណត់​នៅ​គ្រឹះស្ថាន​និង​មីក្រូហិរញ្ញវត្ថុ​មានការ​ប្រាក់​ខ្ពស់​ស្នើសុំ​ផ្លូវ​ចំនួន​៣​ខ្សែ​ចូល​ក្នុងភូមិ​៕S/​