ភ្ញៀវ​កាន់តែច្រើន​ទៅ​មើល​សត្វ​ស្លាប​នៅ​ស្រុក​មង្គល​បូរី ខណៈ​អាជ្ញាធរ​ថា​នឹង​ចាត់វិធានការ​ម៉ឺ​ង​ម៉ាត់​លើ​ការ​គម្រាមកំហែង​សត្វ

504
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ ភ្ញៀវ​កាន់តែច្រើន​ទៅ​មើល​សត្វ​ស្លាប់​រាប់​មឺ​ុ​ន​ក្បាល​ដែល​ទុំ​ដេក​ស្នាក់នៅ​ពេលយប់​នៅ​ចម្ការ​ឯកជន​មួយ ក្បែរ​ភ្នំ​បន្ទាយ​នាង​នា​ព្រំប្រទល់​ឃុំ​បន្ទាយ​នាង​និង​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​

ជាមួយគ្នានេះ មន្ត្រី​អាជ្ញាធ​និង​សមត្ថកិច្ច​ថា​នឹង​ចាត់វិធានការ​ម៉ឺ​ង​ម៉ាត់​បន្ថែមទៀត ​លើ​ការ​គម្រាមកំហែង​លួច​ចាប់​សម្លាប់សត្វ ព្រមទាំង​រៀបចំ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យកាន់តែ​ច្រើនឡើង។​ នេះ​បើ​យោង​មន្ត្រី​ដឹកនាំ​ដោយ​លោក អុ​៊ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​អស្តង្គត​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ។​

ខណៈ​នេះ​មាន​ភ្ញៀ​វិ​ក្នុង​និង​ក្រៅ​ខេត្ត​រាប់រយ​នាក់​បានមក​ទស្សនា ដូចដែល​បានមក​រាល់ថ្ងៃ​ដែរ ពោល​គឺមាន​ភ្ញៀវ​កើន​ឡើងជា​លំដាប់​តាំងពី​ទីនោះ មាន​សត្វ​ស្លាប​គោគ​និង​សត្វ​ស្លាប​ទឹក​ចម្រុះ​រាប់​ម៉ឺ​ន​ក្បាល​មក​ទុំ​ស្នាក់​ដេក​នៅ​ពេលយប់​តាំងពី​ខែកញ្ញា​មកទល់​ខែវិច្ឆិកា​ឆ្នាំ​២០១៩ នេះ ។​

ភ្ញៀវ​ជា​ព្រះសង្ឃ ជា​ពលរដ្ឋ​មកពី​ក្នុង​និង​ក្រៅ​ខេត្ត រួមទាំង​ភ្ញៀវ​បរ​ទស​មកពី​ប្រទេស​នៅ​អឺរ៉ុប បាន​ចាប់​អា​ម្មណ៍​ថា ពួកគេ​រំភើប សប្បាយរីករាយ​ពេល​បានមក​ទស្សនា​ដោយ​ផ្ទល់​នូវ​សត្វ​ស្លា​បរាប់​ម៉ឺ​ន​ក្បាល​ដូច្នេះ ។​

សូមបញ្ជាក់ថា ដីចម្ការ​ព័​ទ្ធ័​របង​បន្លា​លួស​មាន​ផ្ទៃដី ៣,១៦​ហិកតា ស្ថិតនៅ​ខាងក្រោយ​អតីត​សិប្បកម្ម​ឡឥដ្ឋ​របស់លោក​ជ ឈុនលី មាន​ដាំ​ឈើ​អាកាស្យា ព្រីង ថ្កូវ ស្វាយ ដូង​ស្លា អំពិល ត្របែក អំពិល​ព្រៃ​​ជាដើម​។​

ទីនោះ​មាន​អំណោយផល​សម្រាប់​សត​ក​វ​ស្លាប​ទាង​នោះមក​ដេក​ទុំ​នៅពេល​យប់។ ហើយ​រាល់​ឆ្នាំ​ក៏មាន​សត្វ​ស្លាប​មក​ដេក​ដែរ តែមាន​ចំនួន​ខ្ទង់​រាប់រយ​ពន់​ក្បាល​ប៉ុណ្ណោះ។​ លុះដល់​ឆ្នាំនេះ មាន​ដល់​រាប់​ម៉ឺ​ន រាប់សែន​ក្បាល់។​

លោក​យឹម លី ប្រធាន​ម​ន្ទុី​រ​បរិស្ថាន​ខេត្ត​ប​ន្ទា​យ​មានជ័យ​បង្ហើប​ថា សត្វ​ស្លា​បប​ទាំងនោះ​រង​ការ​គម្រាមកំហែង​លប​ចាប់​សម្លាប់​ទាំង​កា​រុ​៉​ងៗ នាពេល​យប់។​ ប៉ុន្តែ​មន្ត្រី​ជំនាញ​និង​កងកម្លាំង​ក៏​បង្កើន​វិធានការ​ដែរ។​

លោក​មេឃុំ​បន្ទាយ​នាង និយាយថា ការដែល​មន្ត្រី​នាំគ្នា​ចុះ​ពិនិត្យ​ស្នាន​ភាព ភូមិសាស្ត្រ​ទី​ដែល​សត្វ​បក្សី​ដោយផ្ទាល់​បែបនេះ ​ដេី​ម្បី​អភិរក្ស​សត្វ​ទាំងនេះ​អោយ​រស់នៅ​សុខសាន្ត​បានយូរ ។​

ឯ​ម្ចាស់​ដីចម្ការ​ជម្រក​សត្វ​ទុំ​ស្នាក់នៅ លោក ជ ឈុនលី ថា ៈ លោក​ពេញ​ចិត្តនឹង​ផ្តល់​ជម្រក​ត្រជាក់ត្រជុំ​ដល់​សត្វ​ទាំងនោះ ហើយ​សហការ​ពេញបន្ទុក​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​សម្លាប់​សត្វ ក៏ដូចជា​រៀបចំ​ជា​កន្លែង​ភ្ញៀវទេសចរ​មក​ទស្សនា​កំសាន្ត​។​

ចំណែក លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងថា ៖ ក្នុងនាម​អាជ្ញាធរខេត្ត​នឹង​រួមគ្នា​អភិរក្ស ការពារ​និង​ចាត់វិធានការ​គ្រប់យ៉ាង​ដើម្បី​ផ្តល់​សុវត្ថិភាព​និង​ការពារ​សត្វ​ស្លាប​ទាំងនោះ ។​

ក្នុងនោះ​ក៏​ទប់ស្កាត់ បង្ក្រាប ថែរក្សា ការពារ និង​អភិរក្ស​សត្វ​ស្លាប​ទាំងអស់ ក៏ដូចជា​រៀបចំ​កន្លែង​អោយ​ភ្ញៀវទេសចរ​អាច​ងាយស្រួល​ចូល​មើល​សត្វ។ ហើយ​អាជ្ញាធរខេត្ត​សូម​ថ្លែងអំណរគុណ​ម្ចាស់​ចម្ការ​ដែល​បរិច្ចាគ​ច​ម្ការ​ដ៏​ធំ​អោយ​សត្វ​ស្លាប​ទាំងនេះ​មក​ទុំ​ដេក​នៅពេល​យប់ ក៏​អរគុណ​មន្ត្រី​សមត្ថកិច្ច កងកម្លាំង អ្នក​ពាក់​ព័​ន្ធ ពិសេស​អ្នកភូមិ​ដែល​បង្ក​លក្ខ​ណះ​អំណោយផល​ដល់​សត្វ​រស់​នៅ៕B/