បញ្ចាំង​រឿង “​អនុស្សាវរីយ៍​ថ្ងៃ​ចូលឆ្នាំ​” ថត​បី​ប្រទេស ដែលមាន​តួ​ថៃ​ដ៏​ល្បី​លោក ឆា​គីត យ៉ែម​ណា​ម

2449
ចែករម្លែក

​ដោយៈ បូ​រិ​ន / ភ្នំពេញ​៖ ភាពយន្ត​ខ្នាត​ធំ​រឿង​“​អនុស្សាវរីយ៍​ថ្ងៃ​ចូលឆ្នាំ​” ឬ “Memories Of New Year” ចូលរួម​សម្តែង​ដោយ​តារា​ប្រុស​ស្រី​មកពី​បី​ប្រទេស​មាន កម្ពុជា ថៃ និង​ឡាវ ហើយ​ដែល​កាន់តែ​ពិសេស​ទៀត​មាន​វត្តមាន​លោក ឆា​គីត យ៉ែម​ណា​ម តួ​ដ៏​ល្បី​របស់​ថៃ​ក្នុងនោះ​។ រឿងនេះ​បាន​សម្ពោធ​បញ្ចាំង​ជា​ផ្លូវការ​ហើយ កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ ដែល​នឹងធ្វើ​ឲ្យ​ទស្សនិកជន​ជក់ចិត្ត​ដិតអារម្មណ៍​ជាមួយ​ឈុត​ឆាក​ពិសេសៗ​។​

​សូមបញ្ជាក់ថា រឿងនេះ​មាន​វត្តមាន​តារា​សម្តែង​កម្ពុជា​លោក ខាត់ វ៉ៃ​ហាំង តារា​សម្តែង​ថៃ​លោក ឆា​គីត យ៉ែម​ណា​ម​, កញ្ញា ណាត​តា​ទី​ដា ដាំ​រ៉ុង​វិសិដ្ឋ​ផេ​ត​, កញ្ញា ឌី​លក្ខ​ល​ក្មី និង​តារា​សម្តែង​ប្រុស​ស្រី​ល្បីឈ្មោះ​ទាំងបី​ប្រទេស​ជាច្រើនរូប​ទៀតផង​ដែរ​។​

​រឿង “​អនុស្សាវរីយ៍​ថ្ងៃ​ចូលឆ្នាំ​” ចាក់​បញ្ចាំង​ជា​ផ្លូវការ​ហើយ កាលពី​រាត្រី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨​នេះ នៅ Legend Cinema សាខា Exchange Square Mall​។ កម្មវិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បីឈ្មោះ​កម្ពុជា​ជាច្រើនរូប ពិសេស​វត្តមាន​តារា​ស​ម្តែ​ង​មកពី​ប្រទេស​ថៃ និង​ឡាវ​ចូលរួម​ផងដែរ ។ ភាពយន្ត​ខ្នាត​ធំ​រឿង “​អនុស្សាវរីយ៍​ថ្ងៃ​ចូលឆ្នាំ​” ឬ “Memories Of New Year” នេះ នឹងមាន​ដាក់​បញ្ចាំង​ជា​ផ្លូវការ​ក្នុង​ថ្ងៃទី​២២ ខែមីនា ខាងមុខនេះ​នៅ​គ្រប់​រោងភាពយន្ត​នើ​ប​ទាំងអស់ នៅ​ភ្នំពេញ និង​ខេត្ត​សំខាន់ៗ​មួយចំនួនទៀត​ផងដែ​រ​។​

​តារា​សម្តែង​ថៃ លោក ឆា​គីត យ៉ែម​ណា​ម បាន​និយាយថា លោក​ពិតជា​រីករាយ ដែល​បាន​ចូលរួម​សម្តែង​ភាពយន្ត​ជាមួយ​តារា​កម្ពុជា និង​ឡាវ​។ លោក​ពិត​ជាមាន​អារម្មណ៍​ប្លែក ដែល​បានមក​កម្សាន្ត​លើ​ទឹកដី​កម្ពុជា​ជាថ្មី​។ លោក​រំពឹងថា ភាពយន្ត​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​នៅ​កម្ពុជា​ដូចគ្នា​ទៅនឹង​ការគាំទ្រ​ជាច្រើន​នៅ​ប្រទេស​ថៃ និង​ឡាវ​ផងដែរ​។

​លោក អ៊ិន សុ​ភិន ម្ចាស់​ផលិតកម្ម​មហាហង្ស​បាន​ថ្លែងថា សាច់​រឿងនេះ​នឹងធ្វើ​ឲ្យ​ទស្សនិកជន​ជក់ចិត្ត​ជាមួយ​ឈុត​ឆាក​ពិសេសៗ​ជាច្រើន​ទាក់ទង​នឹង​ប្រពៃណី​របស់​ប្រទេស​ទាំង​៣​តែម្តង​។ លោក​បញ្ជាក់ថា អ្នកទស្សនា​ភាពយន្ត​នេះ នឹង​ហាក់​មាន​អារម្មណ៍​មាន​សេចក្តីសុខ​ដោយ​ភាព​ញញឹម ចាប់តាំងពី​ដើម​រហូត​ដល់​បញ្ចប់រឿង​មិន​ខាន ព្រោះថា ទាំង​សាច់រឿង​ល្អ តារា​សម្តែង​ល្បី ក្រុមការងារ​ផលិត​មានបទពិសោធន៍ និង​ទុន​ចំណាយ​ខ្ពស់​។​នេះ​ពិតជា​ធ្វើ​ឲ្យ​ភាពយន្ត​នេះ​ក្លាយជា​ភាពយន្ត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​។ លោក និង​សិល្បករ​ទាំងអស់​ពិតជា​រំពឹងថា​នឹង​ទទួលបាន​ជោគជ័យ​គ្រា ដែល​ប្រកាស​ចាក់​បញ្ចាំង​នៅ​កម្ពុជា ក្នុងពេល​ឆាប់ៗ​នេះ​៕L

ទីតាំងផ្សាយពាណិជ្ជកម្ម