មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​០៥​កក្កដា​

1602
ចែករម្លែក

-១៧៤៥៖ ខាល អា​ណុល ខរ ថា​ម (Carl Arnold Kortum) ជា​គ្រូ ពេទ្យ​អង់គ្លេស​ជនជាតិ អាល្លឺម៉ង់ និង ជា​កវីនិពន្ធ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨២៤ ។​
​ ​
-១៧៥៥៖ សេ​រ៉ា​ស៊ីដ​ដាន​ស៍ (Sarah Siddons) ជា​នាដ​ការី​អង់គ្លេស ដែលមាន​ស្នាដៃ​ក្នុងការ​និពន្ធ​បទ ល្ខោន​នៅ​សតវត្សរ៍​ទី​១៨​។ លោកស្រី ស្លាប់​នៅ​ឆ្នាំ​១៨៣១ ។​
​ ​
-១៨០១៖ ដេវីដ ហ្វា​រ៉ា​ហ្គា​ត (David Farragut) ជា​មន្ត្រី​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​របស់​កង​នាវា​សហរដ្ឋ អាមេរិក នៅក្នុង​អំឡុងពេល​សង្គ្រាម​ស៊ីវិល អាមេរិកាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៧០ ។​
​ ​
-១៨១០៖ ភី​ធី​បា​ណា​ម (P. T. Barnum) ជា​អ្នករៀបចំ​ការសម្តែង សៀក​ជនជាតិ​អាមេរិកាំង , អ្នកជំនួញ , វិចិត្រករ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៩១ ។​
​ ​
-១៨២០៖ វី​ល​លី​យ៉ា​ម ច​ន ម៉ាក​កូន រ៉ង់​គីន (William John Macquorn Rankine) ជា​វិស្វករ​ជនជាតិ ស្កុ​ត និង​ជា​អ្នក​រូប​និយម ។ គាត់​ជា​អ្នក អភិវឌ្ឍន៍​ទ្រឹ​ស្ត្រី​ទាំង​មូលនៃ​ម៉ាស៊ីន​ផ្តល់ កម្តៅ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៧២ ។​
​ ​
-១៨៥៣៖ សេ​ស៊ី​ល រ៉ូ​ដេ​ស (Cecil Rhodes) ជា​អ្នកជំនួញ​កំណើត អង់គ្លេស , អ្នកជំនាញ​ខាង​ជីក​រ៉ែ និង​ជា អ្នកនយោបាយ​នៅ​អាហ្វ្រិក​ខាងត្បូង ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩២០ ។​
​ ​
-១៨៧២៖ អេ​ឌូ​អាដ ហែ​រី​យ៉ូ​ត (Edouard Herriot) ជា​នាយករដ្ឋមន្ត្រី​នៃ ប្រទេស​បារាំង កាន់តំណែង​ពីថ្ងៃ​ទី​១៥ មិថុនា​ឆ្នាំ​១៩២៤​ដល់​ថ្ងៃទី​១៧​មេសា​ឆ្នាំ ១៩២៥ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៥៧ ។​
​ ​
-១៨៨៨៖ ហឺ​ប៊ើ​ត​ស្ពេ​ន​សឺ ហ្កា​ស៊ើ (Herbert Spencer Gasser) ជា អ្នក​សរីរសាស្ត្រ​អាមេរិកាំង និង​ជា ជ័យលាភី​ណូបែល​ផ្នែក​សរីរវិទ្យា​និង ឱសថ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦៣ ។​
​ ​
-១៨៨៩៖ ហ្ស​ង់​កូក​តូ (Jean Cocteau) ជា​កវី​បារាំង , អ្នកនិពន្ធ ប្រលោមលោក , អ្នកនិពន្ធ​រឿងល្ខោន , អ្នក​រចនា​ម៉ូត , អ្នកគ្រប់គ្រង​កីឡាប្រដាល់​, វិចិត្រករ ព្រមទាំង​ជា​អ្នក​ផលិត ភាពយន្ត​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦៣ ។​
​ ​
-១៩០០៖ យ៉ូ​ស៊ី​ម៉ា​រុ​យ៉ាម៉ា ស៊ីណា (Yoshimaro Yamashina) ជា​អ្នកសិក្សា​បក្សី​សាស្ត្រ​ជនជាតិ ជប៉ុន និង​ជា អ្នកបង្កើត​វិទ្យាស្ថាន​បក្សី​សាស្ត្រ​ដែល ត្រូវបាន​ប្រសិទ្ធ​នាម​ជា​ឈ្មោះ​របស់ គាត់​ថា Yamashina ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៨៩ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

វី​ល​លី​យ៉ា​ម ច​ន​ម៉ាក​កូន រ៉ង់​គីន វិស្វករ​ជនជាតិ​ស្កុ​ត

ទីតាំងផ្សាយពាណិជ្ជកម្ម