វិទ្ធង្សនា​, វិធាន​, វិកល​, រមទម​, រមណីយ​, រលូន​, សន្លាក់​, សន្យា​, សន្មត​

528
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​វិទ្ធង្សនា វិត​-​ធង់​-​សៈ ន៉ា បា​. ( ន​. ) (​វិ​ទ្ធំ​សន​, វិទ្ធំសនា​) ការ​កម្ចាត់​, ការ​កម្ចាត់​បង់​,B​ការ​កំចោក រោក​, ការ​រម្លំ​រម្លាយ​, ការបំផ្លិចបំផ្លាញ​; អំពើ​បំបះបំបោរ​ដើម្បី​រំលំ​រំលើង​របប​គ្រប់គ្រង​រដ្ឋ : ធ្វើ​វិទ្ធង្សនា​, ប្រើ​កលឧបាយ​ដោយ​វិទ្ធំសនា ។

​វិធាន សំ​. បា​. ( ន​. ) វិធី​; បែប​, បែបផែន​; កិរិយា​, អំពើ​;… ។ វិធានការ (–​នៈ​កា​) ការ​មាន​របៀប រៀបរយ​, របៀប​ចាត់ការ ។ វិធី​ឬ​មធ្យោបាយ​សម្រាប់​ការពារ​ប្រុងប្រយ័ត្ន : ចាត់វិធានការ​, ធ្វើតាម​វិធានការ ។

​វិកល –​កៈ​ល៉ៈ ឬ​–​កល់ សំ​. បា​. ( គុ​. ) ដែល​ខ្វះខាត​, មិន​គ្រប់គ្រាន់​; ពិការ : មនុស្ស​វិកល​; វិកលភ្នែកម្ខាង (​ខ្វាក់​ម្ខាង​); វិកលចក្ខុ ឬ ចក្ខុវិកល ខ្វាក់ភ្នែក​; វិកលចរិត ខូច​ចរិត (​ភ្លីភ្លើ​, ឆ្កួត​) ។​ល​។ ន​. ដំណើរ​ខ្វះខាត​; ដំណើរ​ពិការ ។ វិកលភាព ដូចគ្នា​នឹង វិកល្យ ។

​រមទម រំទំ សំ​. បា​. ( គុ​. ) (​រម​, រម្យ “​រីករាយ​; ដែល​គួរ​រីករាយ​,…” + ទម “​ទូន្មាន​, បង្វឹក​”) ដែល​ទូន្មាន​ឬ​បង្វឹក​បាន​បទំ​ហើយ​; ស្រគត់ស្រគំ : មនុស្ស​រមទម​, ឫកពា​រមទម​, ចិត្ត​រម្យទម (​សរសេរ​ជា រម្យ​ទំ ឬ រំទំ តាម​ទម្លាប់​ឆ្ងាយ​ពី​ប្រភព​នៃ​ពាក្យ​) ។

​រមណីយ រៈមៈនីយៈ សំ​. បា​. ( គុ​. ) ដែល​គួរ​រីករាយ​, គួរ​ត្រេកអរ​, សប្បាយ​, ចាប់ចិត្ត​; ល្អ ។ សម្រាប់​ប្រើ​ផ្សំ​ជា​បទ​សមាស​ដាក់​ភ្ជាប់​ពី​ខាងដើម​នាម​នាម​ដទៃ​, ដូចជា រមណីយគ្រាម ស្រុក​ដែល​សប្បាយ ។ រមណីយដ្ឋាន​, –​ស្ថាន ឬ​–​ភូមិ ទី​, តំបន់​ដែល​គួរ​រីករាយ​, ដែល​សប្បាយ ។ រមណីយប្បទេស ឬ​–​ប្រទេស ប្រទេស​ដែល​សប្បាយ ។ រមណីយវ័ន ព្រៃ​ដែល​សប្បាយ ។ រមណីយារាម (<​រមណីយ​+​អារាម​) អារាម គឺ​សួន​ឬ​វត្ត​ដែល​សប្បាយ ។ រមណីយោទ្យាន (< រមណីយ + ឧទ្យាន​, ឧ > ឱ​) ឱទ្យាន​ដែល​សប្បាយ​គួរ​ឲ្យ​ចង់ឃើញ​ចង់​មើល ។​ល​។ ប្រើ​ជា រាមណេយ្យ (​រាមៈ​នៃ​យៈ​) ក៏បាន​, ផ្សំ​ជា​បទ​សមាស​បាន​ដូច រមណីយ ដែរ (​ប្រើ​តាម​គួរ​ដល់ ការប្រកប​) ។

​រលូន ( គុ​. ) ត្រសូលៗ​ឬ​រទងៗ​, ក្រងៗ ហាក់ដូចជា​ស្ទើរនឹង​លូន​បាន : អង្ករដើម​រលូន​, សណ្តូក​ដៃ​រលូន ។

​សន្លាក់ សន់​-​ល៉ា​ក់ ( ន​. ) ទី​-​តនៃ​អវយវៈ​ដែល​បត់​បាន : សន្លាក់ដៃ​, សន្លាក់ជើង ។ ឆ្អឹងសន្លាក់ ឆ្អឹង​គន្លាក់​, ឆ្អឹង​ដែល​ត​ប្រទល់​គ្នា​បត់​បាន ។

​សន្យា សន់​-​យ៉ា ( កិ​. ) (​ក្លាយ​មកពី បា​. សញ្ញា​) ប្តេជ្ញា​, សន្មត​: សន្យា​ពីរ​ខែ​នឹង​យកប្រាក់​៣០ រៀល មក​សង ។ ន​. សេចក្ដី​ប្តេជ្ញា​, សន្មតិ : មាន​សន្យា​, តាម​សន្យា (​ម​. ព​. សញ្ញា ផង​) ។

​សន្មត សន់​-​ន្ម៉​ត់ សំ​. បា​. ( កិ​. ) (​សម្មត​) ប្តេជ្ញា​; សន្យា​; អនុម័ត​; យល់ព្រម​ជាមួយ​, ព្រម​តាម​; តាំង​, តាំង​ឲ្យ​ជា​…; កំណត់​, កំណត់​ជា​…; ទុកដាក់​ជា …, ទុកដាក់​ឲ្យ​ជា …; បញ្ញត្ត​ឲ្យ​ដឹង : សន្មតគ្នា ប្តេជ្ញា​គ្នា​, សន្យា​គ្នា ។ សន្មត​គត់​ដា​គ្នា ប្តេជ្ញា​គ្នា​ឬ​សន្យា​គ្នា​យ៉ាង​ម៉ឺងម៉ាត់ ។ សន្មតនាម តាំង​ឈ្មោះ​, ឲ្យ​ឈ្មោះ ។ សន្មត​មនុស្ស​ម្នាក់​ឲ្យ​ជាយ​ក្ស ទុកដាក់​មនុស្ស​ម្នាក់​ឲ្យ​ធ្វើជា​យក្ស ។​ល​។ ប្រើ​ជា គុ​. ក៏បាន : ពាក្យសន្មត ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា