ប្រកាស​ផ្ទេរ​សម្រួល​ភារកិច្ច​និង​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ​

347
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ៖ ​នា​ព្រឹក​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​សាលាខេត្ត​កំពង់ស្ពឺ​ប្រកាស​ផ្ទេរ​សម្រួល​ភារកិច្ច​និង​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ​ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ​និង​មន្ទីរ​ពាក់​ព​ន្ឋ័​ជំវិញ​ខេត្ត​ប្រមាណ​២០០​នាក់​។​

​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ដែល​មកកាន់​តំណែង​ថ្មី​ជំនួស​លោក​ហុង ចាន់​សុខា​នោះ​មានឈ្មោះ ស៊ូ ស៊ុ​ន្ឋ​រ៉ា ក្របខណ្ឌ​.​ក​.១.៦​ពី​អនុប្រធាននាយកដ្ឋាន​គ្រឿងចក្រ​និង​ស្ថាបនា​ផ្លូវ នៃ​អគ្គនាយកដ្ឋាន​សាធារណការ​មកជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ស្ពឺ​។​

ចំណែក​លោក ហុង ចាន់​សុខា​ពី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ​ឱ្យមក​បម្រើ​ការងារ​នី​ទីស្តីការក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដើម្បី​ទទួល​ភារកិច្ច​ថ្មី​។
​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ​តំណាង​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍ថា​លោក​ប្រធាន​មន្ត្រី​ថ្មី​ត្រូវ​ប្រឹងប្រែង​និង​សហការ​ជ​មួយ​មន្ទីរ​ពាក​ព​ន្ឋ័​ដើម្បី​ផ្តា​ល​ភាពងាយស្រួល​ក្នុងការ​បំពេញភារកិច្ច​ជូន​ជាតិ​។​

លោក​បាន​បន្តថា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ជាពិសេស​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ស្និត​ស្នាល​នូវ​តម្រូវ​ត្រូវការ​ជា​ចាំបាច់​៕​B/