​ម៉ាន់​នី​ហ្គ្រា​ម​និង​វី​ង​ដាក់ឱ្យ​ដំណើរការ​សេវាកម្ម​កាបូប​ចល័ត​ថ្មី​មួយ​នៅ​កម្ពុជា​

260
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​MoneyGramInternational,Inc​ដែលជា​ក្រុមហ៊ុន​ផ្ញើ​ប្រាក់​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​បានប្រកាស​នៅ​ថ្ងៃទី​១៨​ខែវិច្ឆិកា​នេះ​ថា​ខ្លួន​កំពុង​ធ្វើជា​ដៃគូ​ជាមួយ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​ដែលជា​អ្នកផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម​ថ្មី​មួយ​ដែល​នឹង​អនុញ្ញាតឱ្យ​អតិថិជន​ទទួលបាន​មូលនិធិ​ដោយផ្ទាល់​ចូលទៅក្នុង​ទូរស័ព្ទដៃ​របស់​ពួកគេ​។

​លោក​AlexHolmes​ប្រធាន​នាយក​ប្រតិបត្តិ​និង​ជា​នាយក​ប្រតិបត្តិ​របស់​MoneyGram​មានប្រសាសន៍ថា​៖“​ដោយសារតែ​៨០​ភាគរយ​នៃ​ប្រតិបត្តិការ​តាម​អ៊ិន​ធើ​ណេ​តរបស់​យើង​ត្រូវបាន​ធ្វើឡើង​នៅលើ​ទូរស័ព្ទដៃ​យើង​កំពុង​សំឡឹង​រកមើល​ការផ្តល់ជូន​នូវ​ជម្រើស​កាន់តែច្រើន​ស​ម្រា​ប់​អតិថិជន​របស់​យើង​ដោយ​ប្រើ​ប្រព័ន្ធ​ឌីជីថល​របស់​យើង​។​

វី​ង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​និង​អេ​ឡិច​ត្រូ​និ​ច​ហើយ​សេវាកម្ម​ថ្មី​នេះ​នឹង​ក្លាយជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តំលៃ​សម្រាប់​អ្នក​មិនមាន​គណនី​ធនាគារ​នៅ​កម្ពុជា​ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​អាច​ផ្ញើ​ប្រាក់​ឆ្លងកាត់​ព្រំដែន​ឌីជីថល​ពី​គ្រប់​ទីកន្លែង ”​។​

​ជាមួយ​ភាពជា​ដៃគូ​នេះ​អតិថិជន​របស់​MoneyGram​អាច​ផ្ញើ​និង​ទទួល​ប្រាក់​យ៉ាង​ងាយស្រួល​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​។ អតិថិជន​ក៏មាន​ជម្រើស​ក្នុង​ការដក​ប្រាក់​តាមរយៈ​ភ្នាក់ងារ​វី​ង​ដែលមាន​ជាង ៧,០០០ កន្លែង​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។​

​លោក Manu Rajan អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​បាន​មានប្រសាសន៍ថា​៖“ យើង​ប្តេជ្ញាចិត្ត​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប​នូវ​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​ដែលមាន​ភាពចាំបាច់​ព្រមទាំង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ ។ តាមរយៈ​ភាពជា​ដៃគូ​របស់​យើង​ជាមួយ​MoneyGram​បានអនុញ្ញាត​ឱ្យ​យើង​ទៅដល់​គ្រប់​ទីកន្លែង​និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​និង​ក្រុមគ្រួសារ​ពី​ជុំវិញ​ពិភពលោក​។

MoneyGram​គឺជា​ក្រុមហ៊ុន​មួយ​ដែលមាន​ភាព​ច្នៃប្រឌិត​ហើយ​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ពួកគេ​ជួយផ្តល់​ជម្រើស​កាន់តែច្រើន​ដល់​អតិថិជន​ទាំងនេះ​។ សេវាកម្ម​ថ្មី​នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយទៀត ដែល​បញ្ជាក់ថា​យើង​មិនដែល​ឈប់​ប្រឹងប្រែង​ដើម្បី​ផ្តល់ជូន​ប្រជាជន​កម្ពុជា​នូវ​ផលិតផល​និង​សេវាកម្ម​ល្អ​បំផុត​នោះឡើយ​។​”

យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា​ថវិកា​ដែល​បាន​បញ្ជូន​ត្រឡប់មក​ប្រទេស​វិញ​ពី​ពលករ​ចំណាកស្រុក​កម្ពុជា​សរុប​មាន​ចំនួន​១,៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​។​ចំនួន​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ជាង​នេះ​ព្រោះថា​ប្រាក់​ដែល​បាន​ផ្ញើ​មកពី​ប្រជាជន​កម្ពុជា​ដែល​ធ្វើការ​នៅក្រៅ​ប្រទេស​បានផ្តល់​នូវ​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ក្រុមគ្រួសារ​ដែល​ត្រូវ​ការចំណាយ​ប្រចាំថ្ងៃ ធ្វើ​វិនិយោគ និង​សង​ប្រាក់កម្ចី​នានា​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ