មន្ត្រី​សង្ឃ​សាលា​អនុគណ​ក្រុង​បាត់ដំបង ប្រ​កោ​គល់​ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ សម្ភារៈ ប្រើប្រាស់​ចំនួន​៣០​មុខ​និង​ថវិកា​នួន​១​លាន​១​សែន​ ​រៀល​ជូន​សាខា​កាក​ក្រហម​កម្ពុជា​ខេត្តបាត់ដំបង​

312
ចែករម្លែក

ដោ​យ:​គ្រញូង​/បា​​ត់​ដំប​ង ៖ ​នា​ព្រឹក​ថ្ងៃទី​១៨​ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះសាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​ដោយ​​មា​ការចាត់​តាំងពី​លោក​លោក​បណ្ឌិត​ប៊ុត គឹមស៊ាន​ប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ​សាខា​ឲ្យ លោក​ស្រុី​ព្រំ វណ្ណា​ សមាជិក​គណៈកម្មាធិកា​រ​សាខា និង​សហកា​ព្រមទាំង​មានការ​ចូលរួម​ពី​លោក សាន ហាក់​អនុប្រធាន​កិត្តិយស​សាខា​បាន​អញ្ជើញ​ទៅ​ទទួល​ទេយ្យទាន​សប្បុរសធម៌​ពី ព្រះគ្រូ​ពុទ្ធរស្មី យឿ​ម រដ្ឋសភា ព​ព្រះ​អនុគណ​ក្រុង​បាត់ដំបង ដោយ​មានការ​និមន្ត​និង​អ​ញ្ចើ​ញ​ចូលរួម​ពី​ព្រះគ្រូ​ចៅអធិការ​វត្ត អាចារ្យ វត្ត​ក្នុង​​ក្រុង​បាត់ដំបង​ជាច្រើន​អង្គ​រូប​នៅ​បរិវេណ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ សាខា​ខេត្តបាត់ដំបង ។

ព្រះគ្រូ​ពុទ្ធរស្មី យឿ​ម រដ្ឋសភា ព្រះ​អនុគណ​ក្រុង​បាន​មាន​ពុទ្ធដីកា​កោតសរសើរ គាំទ្រ និង​មានទឹក​​ព្រះទ័យ​សោមនស្ស​រីករាយ​ជានិច្ច ក្នុងការ​ចូលរួមចំណែក​ផ្សាភ្ជាប់​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទក្រហម​កម្ពុជា ដោយ​ក្នុង​១​ឆ្នាំ​សាលា​អនុ​គណ​ក្រុង​ចូលរួម​ឧបត្ថម្ភ​សម្ភារៈ​ជា​គ្រឿងឧបភោគ​បរិភោគ​របស់​ប្រើប្រាស​ជូន​សាខា​ខេត្ត​២​ដង​ក្នុង​មួយឆ្នាំ​ផងដែរ ។

លោកស្រី ព្រំ វណ្ណា ក្នុងនាម​លោ​បណ្ឌិត ប៊ុត គឹមស៊ាន​ប្រធាន​គណៈកម្មាធិការ​សាខា​បាន​មាន​ប្រសា​ស​​ន៍​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ​សន្តិ​បណ្ឌិត សុខ ផល ប្រធានកិត្តិយស​សាខា លោក ងួន រតនៈ អនុប្រធាន​កិត្តិយស​សាខា​ជាពិសេស សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ ព្រះគ្រូ​ពុទ្ធរស្មី យឿ​ម រដ្ឋសភា ព្រះ​អនុគណ​ក្រុង ព្រះគ្រូ​ចៅអធិការ​វត្ត អាចារ្យ គណៈ កម្ម​ការ វត្ត​ក្នុង​ក្រុង​បាត់ដំបង ដែល​តែងតែបាន​បរិច្ចាគ​នូវ​ទេយ្យទាន ជូន​ដល់​សាខា ព្រមទាំង​បាន​សន្យា​នឹង​ចាត់ចែង​ប្រើប្រាស់​នូវ​ទេយ្យទាន​ទាំងនេះ​ជួយ​ឲ្យ​ចំ​គោលដៅ​ដល់ដៃ​ជនរងគ្រោះ​គ្រប់​ប្រភេទ ឲ្យ​ស្របតាម​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ​របស់​ចលនា​កាកបាទ​ក្រហម ។​
ទេយ្យទាន​ដែល​សាខា ទទួលបាន​រួមមាន​៖ អង្ករ​ចំនួន ១,២៥០​គីឡូក្រាម មី​២៦​កេស ទឹកត្រី​៣៨​យួរ ទឹក​ស៉ី​អ៉ី​វ​ចំនួន​៤២​យួរ​និង​គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ សម្ភារៈ ប្រើប្រាស់​សរុប​ចំនួន​៣០​មុខ​និង​ប​ច្ឆ័​យ​ចំនួន​១,១០០ .០០០​រៀល​ផងដែរ៕B/