ថ្ងៃទី​០៥​កក្កដា ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1119
ចែករម្លែក

​ឆ្នាំ​១៩៧០​យន្តហោះ​កាណាដា ជើងហោះហើរ​លេខ​៦២១ ធ្លា​ក់នៅ ជិត​ព្រលានយន្តហោះ​អន្តរជាតិ​តូ​រ៉ុ​ន​តូ (Toronto International Airport) ដោយ​សម្លាប់​មនុស្ស​១០៩​នាក់ ។​
​ ​
•​ឆ្នាំ​១៩៧១ សិទ្ធិ​បោះ​ឆ្នោ​តៈ វិសោធនកម្ម​ទី​២៦ នៃ​រដ្ឋធម្មនុញ្ញ អាមេរិក បានកំណត់​អាយុ​បោះឆ្នោត ទាប​បំផុត​ពី​អាយុ​២១ មក​ត្រឹម​១៨​ឆ្នាំ វិញ ដោយ​ប្រធានាធិបតី រី​ឆាត និ​ច​សុន (Richard Nixon​ន​) បាន​ចុះហត្ថលេខា​ឱ្យ សច្ចាប័ន ។​
​ ​
•​ឆ្នាំ​១៩៧៧ រដ្ឋប្រហារ យោធា​នៅ​ប៉ា​គី​ស្ថាន​៖ លោក​ហ្សា​ល់​-​ហ្វី​ការ​អា​លី ប៊ុត​តូ (Zulfiqar Ali Bhutto) នាយករដ្ឋមន្ត្រី​ជាប់ឆ្នោត​ដំបូង នៃ ប៉ា​គី​ស្ថាន ត្រូវបាន​ទម្លាក់ ។​
​ ​
•​ឆ្នាំ​១៩៩៥ អា​មេ​នី (Armenia) អនុម័ត​រដ្ឋធម្មនុញ្ញ​របស់ខ្លួន ។ បួន ឆ្នាំ​ក្រោយមក​បានទទួល​ឯករាជ្យ​ពី សហភាពសូវៀត ។​
​ ​
•​ឆ្នាំ​១៩៩៦ សត្វ​ចៀម ដូលី (Dolly) ក្លាយជា​ថនិកសត្វ​ដំបូង ដែល ក្លូន​ចេញពី​កោសិកា​ជំទង់ ។​
​ ​
•​ឆ្នាំ​១៩៩៨ ជប៉ុន​បង្ហោះ​យាន អង្កេត​ទៅ​ផ្កាយ​ព្រះ​អង្គារ ហើយក៏​បាន ចូលរួម​ជាមួយ​សហរ​ដ្ឋ​អាមេរិក និង​រុស្ស៊ី ជា​ប្រទេស​ដែល​ធ្វើការ​រុករក​លំហ អាកាស ។​
​ ​
•​ឆ្នាំ​១៩៩៩ ទីក្រុង​វ៉ូ​ល​វើ​រ​- ហេម​ថុ​ន (Wolverhampton) របស់ អង់គ្លេស ត្រូវបាន​វាយប្រហារ​ដោយ ព្យុះ ដែល​រួមមាន​ព្យុះ​កួច​ថ័​រណា​ដូ​ផង ។ តំបន់​ត្រូវបាន​វាយលុក​ម្តងទៀត ដោយ​ព្យុះ​ដ៏​ខ្លាំង​នៅ​ថ្ងៃទី​១ សីហា ។​
​ ​
•​ឆ្នាំ​២០០៣ មេរោគ​សារ (SARS) ត្រូវបាន​ប្រកាសថា បង្ក្រាប បាន​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ។​
​ ​
•​ឆ្នាំ​២០០៤ ការបោះឆ្នោត ជ្រើសរើស​អ្នក​កាន់តំណែង​ប្រ​ធានា ធិបតី​ឥណ្ឌូណេស៊ី ជា​លើកដំបូង ត្រូវ បានធ្វើ​ឡើង ។​
​ ​
•​ឆ្នាំ​២០០៦ កូរ៉េខាងជើង បាញ់​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិត​២ គ្រាប់ គ្រាប់​មី​ស៊ី​ល SCUD មួយ​គ្រាប់ និង​គ្រាប់​មី​ស៊ី​ល Taepedong-2 រយៈ ពេល​ចម្ងាយ​ឆ្ងាយ​មួយ​គ្រាប់ ៕ ស្រាវជ្រាវ​ដោយ​៖ វិវឌ្ឍន៍​

​សត្វ​ចៀម​ដូលី ក្លាយជា​ថនិកសត្វ​ដំបូង ដែល​ក្លូន​ចេញពី​កោសិកា​ជំទង់​

ទីតាំងផ្សាយពាណិជ្ជកម្ម