ចាប់ខ្លួន​ចោរ​ចិន​ពីរ​នាក់ លួច​ម៉ូតូ​ពី​សៀមរាប ជិះ​ទៅ​ភ្នំពេញ​

351
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: នគរបាល​ព្រហ្មទណ្ឌ ខេត្តសៀមរាប​កាលពីរ​សៀ​ល​ថ្ងៃទី​១៨​ខែវិច្ឆិកា​នេះ បាន​សហការ​ជាមួយ​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន​ចោរ​ចិន​ពីរ​នាក់ ក្នុង​ទឹកដី ខេត្តកណ្ដាល បន្ទាប់ពី​ពួកគេ​បាន លួច​ម៉ូតូ​មួយ គ្រឿង​ពី​ក្រុង សៀមរាប ជិះ​ទៅ​ភ្នំពេញ​។​

​របាយការណ៍​សមត្ថកិច្ច​បាន​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ មាន​បុរស​ជនជាតិ​ថៃ​ម្នាក់​បានមក​ជួល​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក សេរី​ឆ្នាំ​២០១២ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​១L-៩៣៤៣ ចំនួន​ពីរ​ថ្ងៃ ក្នុង​មួយថ្ងៃ​តម្លៃ​១០$ ពី​ក្រុមហ៊ុន វិមាន​ណេ​រ ទួ​រ​។ បុរស​ជនជាតិ​ថៃ​នោះ​ស្នាក់នៅ​បន្ទប់​បាយ័ន ប៊ូ​ទិ​ក​អូ​តែ​ល ស្ថិតក្នុង​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក បុរស​ជនជាតិ​ថៃ​ខាងលើ​បានខ​ល​មក​ប្រាប់​ម្ចាស់​ក្រុមហ៊ុន​ទួ ថា​ម៉ូតូ​ដែល​គេ​បាន​ជួល​ត្រូវបាន​បាត់ ទើប​ម្ចាស់​ក្រុមហ៊ុន​ទួ​រ បាន​ពិនិត្យមើល GPS ដែល​ចាប់​ជាប់​នឹង​ម៉ូតូ ឃើញថា កំពុងធ្វើដំណើរ​នៅ​ភ្នំពេញ ទើប​ប្តឹង​រាយការណ៍​មក​សមត្ថកិច្ច​តែម្តង​។

​តាម​លោក​វរសេនីយ៍ឯក ហង្ស សូផាត​ភី​រម្យ នាយការិយាល័យ​នគរបាល ព្រហ្មទណ្ឌ កម្រិត​ស្រាល បាន​បញ្ជាក់ថា បន្ទាបពី​ទទួលបាន​បណ្តឹង កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ទំនាក់ទំនង សហការ​ណ៍ ជាមួយ​កម្លាំង​នគរបាល នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​ប្រ​ម៉ាញ់​ចាប់បាន​ជ​នស​ង្ស​យ័​២​នាក់​ជនជាតិ​ចិន​និង​ម៉ូតូ ជា​វត្ថុតាង​តែម្តង​។ ក្រោយ​ចាប់ខ្លួន បាន​ឆែកឆេរ រកឃើញ​វត្ថុតាង មាន​ឧបករណ៍ អាច​គាស់​ទូរ​ដែក​បាន ឧបករណ៍​កាច់​សោរ​ម៉ូតូ និង​ខ្សែភ្លើង​សម្រាប់​ឆក់ សម្រាប់​កាត់​ផងដែរ​។​ជនសង្ស័យ​បាន​បញ្ជូនទៅ​តុលា​កាត ដើម្បី​ចាត់ការ​បន្ត​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ